ហេតុអ្វីបានជាកូនប្រព្រឹត្ដមិនត្រឹមត្រូវ?

ជារឿយៗមាតាបិតាមានការពិបាកយល់ថាហេតុអ្វីបានជាកូននៅតែធ្វើអ្វីដែលលោកអ្នកមិនចង់ឲ្យគេធ្វើ។ ចរិយារបស់កូនគឺជាបែបបទរបស់គេសំរាប់ប្រាប់លោកអ្នកថា គេកំពុងមានអារម្មណ៍យ៉ាងណាដែរ។

ការយល់មូលហេតុពីចរិយាមិនគួរសម្យរបស់កូនលោកអ្នកនឹងជួយលោកអ្នករកមធ្យោបាយនានាដើម្បីជួយគេឲ្យកាន់មារយាទល្អដោយរបៀបផ្សេងទៀត។

វាអាចមានមូលហេតុមួយចំនួនអំពីចរិយាមិនល្អ:

 • ធ្វើឲ្យចាប់អារម្មណ៍ច្រើន
 • កង្វះជំនាញការសំរាប់ដោះស្រាយជាមួយស្ថានភាពដោយរបៀបផ្សេងទៀត
 • ការស្រែករកជំនួយ ឬការរសាយចិត្ដ
 • ការយល់ខុស
 • វិន័យ ឬសេចក្ដីសង្ឃឹមមិនសមហេតុផល
 • ការភ្លេចវិន័យ ឬកំណត់។

ការដាក់កំណត់

ក្មេងត្រូវការមានកំណត់។ គេត្រូវការវិន័យដែលមានសុវត្ថិភាពដែលនៅក្នុងនោះគេអាចរកជំរើសជាច្រើន, មានការទទួលខុសត្រូវហើយនិងជោគជ័យនៃបទពិសោធន៍។ កំណត់ត្រូវតែច្បាស់ហើយមិនផ្លាស់ប្ដូរ! ភាពមិនខ្ជាប់ខ្ជួនធ្វើឲ្យកូនមិនមានភាពប្រាកពីអ្វីដែលគេអាច ឬមិនអាចធ្វើ។ ដាក់វិន័យដ៏សាមញ្ញចំពោះគេទាំងអស់ដើម្បីធ្វើតាមហើយនិងឲ្យមូលហេតុចំពោះវិន័យទាំងនេះ។ ប្រយ័ត្ននូវមូលហេតុដែលលោកអ្នកដាក់កំណត់នេះ ហើយធ្វើឲ្យប្រាកដថាវាសមហេតុផលផង។

រំលឹកកូនជានិច្ចអំពីវិន័យហើយនិងកំណត់។

ផលវិបាកចំពោះការបំពានវិន័យគួរតែ:

 • ធ្វើឡើងឲ្យបានឆាប់ជាទីបំផុត
 • ខ្លី ឬ វានឹងគ្មានន័យឡើយ
 • ទាក់ទងទៅនឹងបញ្ហាដើម
 • មានសុវត្ថិភាពនិងគោរពកូនជានិច្ច

តឹងរឹងតែយុត្ដិធម៌។

លោកអ្នកអាចជួយកូនលោកអ្នកដោយ:

 • ស្ដាប់គេហើយផ្ដល់ការប្រាស្រ័យទាក់ទងគ្នាដោយចំហ
 • ទទួលស្គាល់អារម្មណ៍របស់គេ
 • មិនផ្លាស់ប្ដូរ
 • ធ្វើឲ្យប្រាកដថាសេចក្ដីសង្ឃឹមលោកអ្នកសមហេតុផល
 • ផ្ដល់ឲ្យគេនូវពេលវេលានិងការយកចិត្ដទុកដាក់របស់លោកអ្នក
 • លើកទឹកចិត្ដលើការដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់គេ
 • សរសើរចំពោះចរិយាល្អរបស់គេ។

ចងចាំថា:

 • ក្មេងទាំងអស់ខុសៗគ្នាហើយប្រហែលជាត្រូវការរបៀបចិញ្ចឹមកូនផ្សេងទៀត។
 • គ្មានរបៀបណាមួយល្អគ្រប់ពេលទេ! បង្កើតឲ្យមានរបៀបថ្មីឡើង។
 • របៀបចិញ្ចឹមកូនត្រូវតែប្ដូរនិងលូតលាស់ទៅតាមអាយុ, លទ្ឋភាពនិងសេចក្ដីត្រូវការរបស់កូន។
Listen
Update Required To play the media you will need to either update your browser to a recent version, enable javascript or update your Flash plugin.