ការយល់អំពីខ្លួនលោកអ្នកជាមាតាបិតាម្នាក់
យើងទាំងអស់គ្នាចង់ទៅជាមាតាបិតាដ៏ល្អបំផុតដែលយើងអាចមាន
យើងទាំងអស់គ្នាចាប់ផ្ដើមឡើងជាមាតាបិតាដែលមានគំនិតយ៉ាងច្រើនស្ដីពីការចិញ្ចឹមកូន។ យើងមានសេចក្ដីសង្ឃឹមហើយនិងការស្រមៃសំរាប់កូន យើងនិងខ្លួនយើងជាមាតបិតា។ ជួនកាល ទោះជាយ៉ាងណាក៏ដោយ បញ្ហាជាច្រើនកើតមានចំពោះយើងជាមាតាបិតាដែលយើងចង់បាននោះ។ ជួនកាល យើងអាចមានអារម្មណ៍គាំងស្ទះក្នុងលំនាំនៃការ ឆ្លើយតបតទៅកូនរបស់យើងដែលយើងមិនចូលចិត្ដ ដោយមិនយល់ពិតប្រាកដថា ហេតុអ្វីបានជាវាកើតមានឡើងនោះ។
ដូចកូនយើងដែរ បទពិសោធន៍ក្នុងឆាកជីវិតយើងធ្វើឲ្យយើងមានទ្រង់ទ្រាយថាយើងជានរណា។ យើងគូរវាស់គំនិតយើងចំពោះកូនហើយនិងការចិញ្ចឹមកូនដែលបានពីប្រភពជាច្រើននៅជុំវិញយើង ដោយមានទាំងមាតាបិតាយើង គ្រួសារ មិត្ដភក្ដិ កន្លែងថែរក្សាក្មេង សាលារៀន អ្នកមានជំនាញការហើយនិងការផ្សព្វផ្សាយព័ត៌មាន។
ជាមាតាបិតា យើងច្រើនតែធ្វើអ្វីដែលយើងដឹងថាល្អបំផុតម្ដងហើយម្ដងទៀត។ អ្វីដែលយើងដឹងថាល្អបំផុតនោះ ច្រើនតែត្រូវបានដកចេញពីបទពិសោធន៍ផ្ទាល់របស់យើង។ បទពិសោធន៍ដ៏រីកចំរើនរបស់យើងនៅក្នុងគ្រួសារនៃដើមកំណើតយើងនោះ គឺជាមូលដ្ឋានសំខាន់មួយចំពោះតម្លៃនិងជំនឿដែលយើងកាន់ខ្ជាប់ខ្ជួនចំពោះកូន ការចិញ្ចឹមកូនហើយនិងគ្រួសារ។
ការធ្វើអ្វើៗប្រឆាំងនឹងការវិនិច្ឆ័យដ៏ល្អរបស់យើង........
មាតាបិតាទាំងអស់មានពេលវេលានៅពេលដែលគាត់យល់ថា គាត់កំពុងធ្វើ ឬនិយាយអ្វីៗទៅលើកូនគាត់ដែលប្រឆាំងនឹងការវិនិច្ឆ័យដ៏ល្អរបស់គាត់។
"ខ្ញុំមិនចង់ស្រែកឲ្យកូនខ្ញុំទេ គេគ្រាន់តែចុចកុងតាក់ដុតកំដៅអារម្មណ៍ខ្ញុំ ហើយខ្ញុំបែរជាមួម៉ៅខឹងសម្បាដូចជាគ្មានអ្វីមកបញ្ឈប់ខ្ញុំបានឡើយ"។
នៅពេលទាំងនេះហើយដែលមាតាបិតាច្រើនមានអារម្មណ៍ថា ខ្លួនកំពុងធ្វើឲ្យខ្លួនឯង ដៃគូខ្លួនហើយនិងកូនរបស់ខ្លួនស្រងាកចិត្ដ។
ជួនកាលការរំភើបចិត្ដទាំងនេះអាចកាន់កាប់ហើយនិងទទួលផលដ៏ល្អបំផុតរបស់មាតាបិតា។ ការយល់ថាអារម្មណ៍ទាំងនេះចេញមកពីទីណានោះ អនុញ្ញាតឲ្យយើងផ្លាស់ប្ដូររបៀបដែលយើងឆ្លើយតបតទៅកូនរបស់យើង។
ការយល់ដឹងអំពីខ្លួនលោកអ្នកហើយនិងកូនលោកអ្នក
កូនប្រកួតប្រជែងនឹងយើងដើម្បីរក្សាការបត់បែននិងការត្រួតត្រាលើអារម្មណ៍និងអាកប្បកិរិយារបស់យើង។ យើងអាចអស់សមត្ថភាពឆ្លើយតបតដោយផ្លាស់ប្ដូរទៅតាមកាលៈទេសៈ ប្រសិនបើយើងមានភាពតានតឹង អស់កម្លាំង ខឹង ឬរសាយចិត្ដនោះ។
សេចក្ដីត្រូវការផ្ទាល់ ឬអារម្មណ៍របស់យើងប្រហែលជាធ្វើឲ្យមានប្រតិកម្ម "ញ័រជង្គង់" ជាជាងប្រតិកម្មមួយដែលស៊ីគ្នានឹងស្ថានភាពនោះ។ ជានិច្ចជាកាល នេះអាចជាលទ្ឋផលដែលមាតាបិតាហើយនិងកូនមានអារម្មណ៍ដាច់ពីគ្នា បណ្ដាលឲ្យខឹង ឈឺចាប់ ឬយល់ខុស។
ជាមាតាបិតា យើងត្រូវការយល់ដឹងអំពីគន្លិះរបស់យើង ឬអ្វីទៅដែល "ចុចកុងតាក់យើង"។ ជារឿយៗ ការរំភើបចិត្ដ ឬអាកប្បកិរិយារបស់កូនយើងអាចធ្វើឲ្យកើតមានឡើងនូវការរំភើបចិត្ដនិងអាកប្បកិរិយាក្នុងខ្លួនយើងដែលបែងចែកការត្រូវការនិងអារម្មណ៍របស់យើងឲ្យដាច់ស្រឡះពីស្ថានភាពដែលកូនយើងមានដើម្បីឆ្លើយតបតដោយសមរម្យ។
តាមរយៈការជញ្ជឹងគិតលើខ្លួនឯងនោះ យើងអាចជាយល់ដឹងច្រើនពីហេតុអ្វីបានជាយើងគិត មានអារម្មណ៍ហើយនិងប្រព្រឹត្ដដូចរបៀបយើងធ្វើមកនេះ។ ជាមាតាបិតា តាមរយៈការជញ្ជឹងគិតលើខ្លួនឯងហើយនិងការយល់ដឹងលើខ្លួនឯងនោះ យើងអាចបត់បែននិងប្រែប្រួលទៅបាន។
តើគំនិតរបស់លោកអ្នកអំពីការចិញ្ចឹមកូនមកពីទីណាដែរ?
តើសេចក្ដីសង្ឃឹមរបស់លោកអ្នកចំពោះកូនមកពីទីណាដែរ?
តើវិធីណានិងត្រឹមណាទៅដែលបទពិសោធន៍ក្នុងវ័យកុមារភាពរបស់លោកអ្នកមានឥទ្ឋិពលមកលើរបៀបលោកអ្នកចិញ្ចឹមកូនសព្វថ្ងៃនេះទេ?
តើខ្ញុំចូលចិត្ដអ្វីខ្លះស្ដីពីការចិញ្ចឹមកូនរបស់ខ្ញុំទេ?
តើខ្ញុំនឹងចង់ផ្លាស់ប្ដូរអ្វីខ្លះចំពោះការចិញ្ចឹមកូនរបស់ខ្ញុំទេ?
តើកូនខ្ញុំត្រូវការអ្វីខ្លះពីខ្ញុំដែលជាមាតាបិតាដែលខុសប្លែកពីអ្វីៗដែលខ្ញុំត្រូវការពីមាតាបិតារបស់ខ្ញុំនោះទេ?
តើខ្ញុំយល់ថាខ្ញុំនឹងត្រូវការផ្លាស់ប្ដូររបៀបចិញ្ចឹមកូនរបស់ខ្ញុំទេនៅពេលកូនខ្ញុំកំពុងធាត់ធំឡើងនោះ?