ហេតុអ្វីបានជាកូនប្រព្រឹត្ដមិនត្រឹមត្រូវ?
ជារឿយៗមាតាបិតាមានការពិបាកយល់ថាហេតុអ្វីបានជាកូននៅតែធ្វើអ្វីដែលលោកអ្នកមិនចង់ឲ្យគេធ្វើ។ ចរិយារបស់កូនគឺជាបែបបទរបស់គេសំរាប់ប្រាប់លោកអ្នកថា គេកំពុងមានអារម្មណ៍យ៉ាងណាដែរ។
ការយល់មូលហេតុពីចរិយាមិនគួរសម្យរបស់កូនលោកអ្នកនឹងជួយលោកអ្នករកមធ្យោបាយនានាដើម្បីជួយគេឲ្យកាន់មារយាទល្អដោយរបៀបផ្សេងទៀត។
វាអាចមានមូលហេតុមួយចំនួនអំពីចរិយាមិនល្អ:
- ធ្វើឲ្យចាប់អារម្មណ៍ច្រើន
- កង្វះជំនាញការសំរាប់ដោះស្រាយជាមួយស្ថានភាពដោយរបៀបផ្សេងទៀត
- ការស្រែករកជំនួយ ឬការរសាយចិត្ដ
- ការយល់ខុស
- វិន័យ ឬសេចក្ដីសង្ឃឹមមិនសមហេតុផល
- ការភ្លេចវិន័យ ឬកំណត់។
ការដាក់កំណត់
ក្មេងត្រូវការមានកំណត់។ គេត្រូវការវិន័យដែលមានសុវត្ថិភាពដែលនៅក្នុងនោះគេអាចរកជំរើសជាច្រើន, មានការទទួលខុសត្រូវហើយនិងជោគជ័យនៃបទពិសោធន៍។ កំណត់ត្រូវតែច្បាស់ហើយមិនផ្លាស់ប្ដូរ! ភាពមិនខ្ជាប់ខ្ជួនធ្វើឲ្យកូនមិនមានភាពប្រាកពីអ្វីដែលគេអាច ឬមិនអាចធ្វើ។ ដាក់វិន័យដ៏សាមញ្ញចំពោះគេទាំងអស់ដើម្បីធ្វើតាមហើយនិងឲ្យមូលហេតុចំពោះវិន័យទាំងនេះ។ ប្រយ័ត្ននូវមូលហេតុដែលលោកអ្នកដាក់កំណត់នេះ ហើយធ្វើឲ្យប្រាកដថាវាសមហេតុផលផង។
រំលឹកកូនជានិច្ចអំពីវិន័យហើយនិងកំណត់។
ផលវិបាកចំពោះការបំពានវិន័យគួរតែ:
- ធ្វើឡើងឲ្យបានឆាប់ជាទីបំផុត
- ខ្លី ឬ វានឹងគ្មានន័យឡើយ
- ទាក់ទងទៅនឹងបញ្ហាដើម
- មានសុវត្ថិភាពនិងគោរពកូនជានិច្ច
តឹងរឹងតែយុត្ដិធម៌។
លោកអ្នកអាចជួយកូនលោកអ្នកដោយ:
- ស្ដាប់គេហើយផ្ដល់ការប្រាស្រ័យទាក់ទងគ្នាដោយចំហ
- ទទួលស្គាល់អារម្មណ៍របស់គេ
- មិនផ្លាស់ប្ដូរ
- ធ្វើឲ្យប្រាកដថាសេចក្ដីសង្ឃឹមលោកអ្នកសមហេតុផល
- ផ្ដល់ឲ្យគេនូវពេលវេលានិងការយកចិត្ដទុកដាក់របស់លោកអ្នក
- លើកទឹកចិត្ដលើការដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់គេ
- សរសើរចំពោះចរិយាល្អរបស់គេ។
ចងចាំថា:
- ក្មេងទាំងអស់ខុសៗគ្នាហើយប្រហែលជាត្រូវការរបៀបចិញ្ចឹមកូនផ្សេងទៀត។
- គ្មានរបៀបណាមួយល្អគ្រប់ពេលទេ! បង្កើតឲ្យមានរបៀបថ្មីឡើង។
- របៀបចិញ្ចឹមកូនត្រូវតែប្ដូរនិងលូតលាស់ទៅតាមអាយុ, លទ្ឋភាពនិងសេចក្ដីត្រូវការរបស់កូន។