ការទទួលស្គាល់នូវភាពខុសគ្នា

គ្មានមនុស្សពីរនាក់ដូចគ្នាទេ។

សាវតារ, ជំនឿ ឬការកាន់សាសនា។ គេប្រហែលជាមានសមត្ថភាពខុសគ្នា។ គេប្រហែលរស់នៅផ្ទះខុសគ្នា ឬជាមួយគ្រួសារខុសគ្នា។

ក្មេងត្រូវការរៀនសូត្រឲ្យដឹងថាភាពខុសគ្នាគឺមិនអីទេ។

ជារឿយៗ ក្មេងនឹងសាកសួរអំពីភាពខុសគ្នាដែលគេកត់សំគាល់រវាងខ្លួនគេនិងអ្នកដទៃទៀត។

  • "ហេតុអ្វីបានជាអ្នកនោះអង្គុយលើនៅកៅអីមានកង់? "
  • "ហេតុអ្វីបានជាអ្នកនោះមានស្បែកខុសពីខ្ញុំ?"
  • "ហេតុអ្វីបានជាអ្នកនោះពាក់សំលៀកបំពាក់ប្លែកពីគេ?"

កូនក្មេងខ្លះទោរទន់ទៅរកការទទួលស្គាល់ភាពខុសគ្នានៃអ្នកដទៃទៀតដោយគ្មានសំនួរឡើយ។ ពួកគេចងមិត្តភាពជាមួយក្មេងមកពីសាវតារផ្សេងគ្នា ឬសមត្ថភាពខុសគ្នា ឬពីប្រភេទគ្រួសារខុសគ្នាមួយចំនួន។

ពេលក្មេងចាប់ធំបន្ដិចទៅ, គេរៀនវាយតម្លៃលើភាពខុសគ្នាពីមាតាបិតារបស់គេ។ អាកប្បកិរិយាលោកអ្នកចំពោះភាពខុសគ្នានៃវប្បធម៌និងភាពខុសគ្នាដទៃទៀតនោះនឹងមានឥទ្ឋិពលយ៉ាងខ្លាំងដល់បែបបទដែលកូនលោកអ្នកកំពុងលូតលាស់ដែលគេប្រព្រឹត្តទៅលើក្មេងដទៃទៀតដែលខុសពីខ្លួនគេ។

ជញ្ជឹងគិតដល់ការទទួលស្គាល់នូវភាពខុសគ្នារបស់លោកអ្នក។ តើលោកអ្នកមានការអត់ឱនពីទស្សនៈនៃជនដទៃៗទៀតយ៉ាងម៉េចដែរ?។ តើលោកអ្នកចេះអត់ធ្មត់និងចេះបត់បែនក្នុងការយកចិត្ដទុកដាក់ជួយទំនៀមទម្លាប់, ជំនឿនិងប្រពៃណីនៃវប្បធម៌ខុសគ្នាទេ?។ តើលោកអ្នកគោរពនិងវាយតម្លៃលើបុគ្គលភាពប៉ុណ្ណាដែរ?។ តើលោកអ្នកនិយាយនិងរៀបរាប់ពីអ្នកដទៃដែលខុសពីលោកអ្នកដូចម្ដេចដែរ?។

ការទទួលស្គាល់ភាពខុសគ្នាមានន័យថាការយល់ដឹងថាយើងដូចគ្នា, យើងខុសគ្នាយ៉ាងដូចម្ដេចដែរហើយនិងប្រព្រឹត្ដលើអ្នកទាំងអស់គ្នាដោយគោរពនិងយល់ដឹងដោយឥតគិតអំពីភាពខុសពីគ្នាឡើយ។

ការគាំទ្រនៃការទទួលស្គាល់

ជួយកូនលោកអ្នកឲ្យយល់ដឹងពីប្រវត្ដិគ្រួសារនិងសាវតារផ្ទាល់ខ្លួនរបស់លោកអ្នក។

និយាយជាមួយកូនលោកអ្នកអំពីបែបបទដែលអ្នកនៅក្នុងគ្រួសារផ្ទាល់របស់លោកអ្នកខុសគ្នាពីមួយទៅមួយ-គេម្នាក់ៗមានការចូលចិត្ដនិងមិនចូលចិត្ដផ្ទាល់ខ្លួន, ផលប្រយោជន៍, ហើយនិងអ្វីៗទាំងឡាយដែលគេពូកែ។

លើកទឹកចិត្ដកូនលោកអ្នកឲ្យនិយាយរកលោកអ្នកស្ដីពីការសង្កេត, សំនួរ ឬកង្វល់របស់គេ។

ជួយកូនលោកអ្នកឲ្យគិតដល់អារម្មណ៍និងយោបល់អ្នកដទៃទៀត- ដោយដាក់ខ្លួននៅក្នុងស្ថានភាពរបស់អ្នកដទៃ។ ជួយកូនលោកអ្នកឲ្យយល់ដឹងពីភាពខុសគ្នាដែលយើងត្រូវស្គាល់តម្លៃនិងអបអរទៀតផង។ លោកអ្នកអាចធ្វើយ៉ាងនេះបានដោយធ្វើឲ្យគេដឹងឮពី វប្បធម៌និងជនដទៃទៀតតាមរយៈការមើលកម្មវិធីទូរទស្សន៍ ឬអានសៀវភៅអំពីប្រជាជននិងកន្លែងដទៃទៀតហើយនិងចូលរួមក្នុងព្រឹត្ដិការណ៍វប្បធម៌និងបុណ្យសហគមន៍តាមតំបន់ផង។

Listen
Update Required To play the media you will need to either update your browser to a recent version, enable javascript or update your Flash plugin.