ការយល់ដឹងអំពីការលូតលាស់នៃការរំភើបចិត្ដរបស់កូនលោកអ្នក
ពេលយើងនិយាយអំពីការលូតលាស់នៃការរំភើបចិត្ដគឺយើងសំដៅទៅរក សមត្ថភាពដែលកំពុងលូតលាស់របស់ក្មេង ដើម្បី
- ស្គាល់និងយល់នូវអារម្មណ៍ផ្ទាល់ខ្លួនរបស់គេ
- ចេះមើលនិងយល់យ៉ាងច្បាស់នូវអារម្មណ៍របស់អ្នកដទៃទៀត
- ត្រួតត្រារបៀបដែលគេមានអារម្មណ៍
- ដុសខាត់នូវរបៀបដែលគេប្រព្រឹត្ដ
- បង្កើតការយល់ចិត្ដចំពោះអ្នកដទៃទៀត ហើយនិង
- បង្កើតនិងរក្សានូវទំនាក់ទំនងដ៏ល្អជាមួយមិត្ដភក្ដិ គ្រួសារហើយនិងអ្នកដទៃទៀត។
ចាប់ពីពេលដែលគេកើតមក ក្មេងមានសមត្ថភាពយ៉ាងឆាប់រហ័សដើម្បីពិសោធហើយនិងបញ្ចេញនូវការរំភើប ចិត្ដខុសៗគ្នាព្រមទាំងសមត្ថភាពរបស់គេដើម្បីដោះស្រាយនិងត្រួតត្រាអារម្មណ៍គ្រប់បែបយ៉ាង។
ការត្រួតត្រាអារម្មណ៍
សមត្ថភាពរបស់ក្មេងដើម្បីត្រួតត្រា ឬដុសខាត់នូវរបៀបដែលគេមានអារម្មណ៍គឺជាផ្នែកមួយដ៏សំខាន់នៃការលូតលាស់របស់គេ ហើយជារឿយៗជាប្រភពនៃកង្វល់ដ៏ច្រើនរបស់មាតាបិតា។
ក្មេងពុំចាប់ផ្ដើមឆាកជីវិតដោយមានសមត្ថភាពត្រួតត្រាអារម្មណ៍គេដោយរបៀបណាទេ។ គេឆាប់រំភើបខ្លាំងដោយសារអារម្មណ៍ខ្លាំងហើយនិងគេពុំអាចធ្វើឲ្យខ្លួនគេស្ងប់បានដែរ។ ទារកហើយនិងក្មេងតូចៗត្រូវការមាតាបិតាជួយគេធ្វើករណីនេះ។
ក្មេងតូចៗរសាយចិត្ដជាញឹកញាប់ព្រោះថាចន្លោះរវាងអ្វីៗដែលគេចង់ធ្វើហើយនិងអ្វីៗដែលគេពិតជាអាចធ្វើបាននោះឃ្លាតធំពេក។ ករណីនេះច្រើនតែធ្វើឲ្យមានអារម្មណ៍ខឹងមួម៉ៅយ៉ាងខ្លាំង។
អារម្មណ៍ហើយនិងអាកប្បកិរិយាទាក់ទងគ្នាយ៉ាងជិតស្និទិ្ឋ។ នៅពេលអារម្មណ៍ត្រូវគេពុំអាចត្រួតត្រាបានល្អ សមត្ថិភាពរបស់ក្មេងក្នុងការគិតអាចខូតខាតបាន។ ជាលទ្ឋផល ក្មេងប្រព្រឹត្ដតាមអារម្មណ៍របស់គេជារឿយៗដោយពុំបានគិត។
មុនពេលគេចាប់ផ្ដើមចូលសាលា ក្មេងយល់ដឹងអំពីអារម្មណ៍របស់គេហើយនិងអារម្មណ៍អ្នកដទៃទៀតផងដែរ។ គេអាចភ្ជាប់គំនិតហើយនិងអារម្មណ៍របស់គេបានល្អប្រសើរហើយប្រើពាក្យដើម្បីរៀបរាប់អំពីអារម្មណ៍របស់គេ។ ដូច្នោះហើយ គេអាចផ្លាស់ប្ដូរនិងដុសខាត់នូវរបៀបដែលគេមានអារម្មណ៍បានល្អប្រសើរ។ សមត្ថភាពរបស់ក្មេងក្នុងការផ្លាស់ប្ដូរនិងយកលំនាំតាមអារម្មណ៍របស់គេមានន័យថា គេប្រហែលជាចេះច្រើនហើយល្អប្រសើរក្នុងការអត់ឱនលើការរំសាយចិត្ដរបស់គេ បណ្ដាក់ទៅពេលក្រោយនូវអ្វីដែលគេចង់បានពិតៗហើយគេអាចធ្វើឲ្យខ្លួនគេស្ងប់ផងដែរ។
ទំនាក់ទំនងមានសារៈសំខាន់ណាស់ចំពោះអារម្មណ៍របស់ក្មេង
ការលូតលាស់នៃការរំភើបចិត្ដរបស់ក្មេងត្រូវទទួលអនុភាពយ៉ាងខ្លាំងពីគុណភាពនៃទំនាក់ទំនងដែលបានកើតឡើងរវាងខ្លួនគេហើយនិងមាតាបិតារបស់គេ។ របៀបដែលមាតាបិតាមានឥទ្ឋិពលទៅវិញទៅមកលើកូនខ្លួននោះមានទំនាក់ទំនងយ៉ាងច្រើនទៅនឹងរបៀបដែលកូននេះនឹងលូតលាស់ដោយមានចិត្ដរំភើប។
ក្មេងរៀនត្រួតត្រាការរំភើបចិត្ដរបស់គេដោយមើលសមាជិកគ្រួសារដទៃទៀតៗបញ្ចេញហើយនិងត្រួតត្រាការរំភើបចិត្ដរបស់គេនោះដោយរបៀបណាដែរ។ មាតាបិតាដើរតួដ៏សំខាន់មួយជាគំរូក្នុងការឆ្លើយតបតទៅនឹងអារម្មណ៍ដ៏ខ្លាំង។
ក្មេងត្រូវការជំនួយហើយនិងអនុវត្ដក្នុងការត្រួតត្រាការរំជួលចិត្ដរបស់គេ។
ការគាំទ្រការលូតលាស់នៃការរំភើបចិត្ដរបស់កូនលោកអ្នក
រក្សាបរិយាកាសនៃការរំភើបចិត្ដនៅក្នុងផ្ទះឲ្យបានស្ងប់ កក់ក្ដៅហើយនិងអាចទាយទុកជាមុនបានផង។
ទទួលនិងស្គាល់ការរំភើបចិត្ដរបស់កូនលោកអ្នក។
អានរឿងឲ្យកូនស្គាប់ហើយនិងនិយាយអំពីអារម្មណ៍ខុសៗគ្នាដែលតួនៅក្នុងសៀវភៅនោះអាចមាន។
ការនិយាយអំពីការរំភើបចិត្ដជួយក្មេងយល់ដឹងប្រសើរឡើងទៀតនូវអារម្មណ៍របស់គេ។
ជួយកូនលោកអ្នកឲ្យបញ្ចេញអារម្មណ៍ទៅជាពាក្យ - " ដូចជាកូនមានអារម្មណ៍ខកចិត្ដនៅពេលនេះ"
លើកទឹកចិត្ដកូនឲ្យនិយាយអំពីស្ថានភាពដែលធ្វើឲ្យគេមានអារម្មណ៍រំជួលចិត្ដ សប្បាយ ខឹង ឬខ្វល់ខ្វាយ។
សរសើរកូនចំពោះការមិនឆេវឆាវហើយនិងការនៅស្ងប់ស្ងៀម។
ជួយកូនឲ្យបែកចែកនូវអារម្មណ៍ពីអាកប្បកិរិយា - " ខ្ញុំដឹងថាកូនមានអារម្មណ៍ខឹងសម្បា ក៏ប៉ុន្ដែការវាយតប់មិនល្អទេ "
ជួយកូនឲ្យយល់អំពីភាពទទៃពីគ្នារវាងអារម្មណ៍ផ្ទាល់របស់គេហើយនិងអារម្មណ៍អ្នកដទៃទៀត - " ខ្ញុំដឹងថាកូនមានអារម្មណ៍ខកចិត្ដក្នុងពេលនេះ ក៏ប៉ុន្ដែអ្វីដែលឯងកំពុងធ្វើនេះ ធ្វើឲ្យប្អូនស្រីឯងមានអារម្មណ៍សោកសៅ "។