"ស៊ីចង្វាក់គ្នា"ទៅនឹងកូនរបស់លោកអ្នក

ការ "ស៊ីចង្វាក់គ្នា" គឺជាវិធីមួយដែលមាតាបិតាកើតមានការដឹងនូវអ្វីខ្លះ ដែលកូនរបស់គេមានអារម្មណ៍និងមានគំនិតហើយនិងអ្វីខ្លះដែលកូនរបស់គេត្រូវការ។ "ស៊ីចង្វាក់គ្នា" គឺជាមូលដ្ឋានសំរាប់ទំនាក់ទំនងដែលមានសន្ដិសុខវិជ្ជមានហើយនិងការគាំទ្ររវាងលោកអ្នកហើយនិងកូនលោកអ្នក។

មាតាបិតាដែលមានការ "ស៊ីចង្វាក់គ្នា" ទុកឲ្យកូនដឹងថា បទពិសោធន៍ហើយនិងអារម្មណ៍របស់គេត្រូវបានទទួលស្គាល់ យល់ ហើយនិងត្រូវឆ្លើយតបតមកវិញផង។

ក្មេងអាចប្រាប់ ប្រសិនបើមាតាបិតារបស់គេមានការ "ស៊ីចង្វាក់គ្នា"។ វាជាវិធីដែលក្មេងដឹងការចាប់អារម្មណ៍ហើយនិងការយល់ស្របទៅលើរូបគេ។ វាបង្កបង្កើតមូលដ្ឋានសំរាប់កម្រិតជ្រៅនៃទំនាក់ទំនងជាមួយកូនលោកអ្នកហើយកសាងគ្រឹះសំរាប់ទំនាក់ទំនងវិជ្ជមាននៅពេលក្មេងធំឡើង។

ពេលលោកអ្នកមានការ "ស៊ីចង្វាក់គ្នា" នេះ លោកអ្នកអាចមើលឃើញនូវសញ្ញានៃការរំភើបចិត្ដហើយនិង អាកប្បកិរិយារបស់កូនលោកអ្នកហើយឆ្លើយតបតទៅវិញដោយសមរម្យ។ ពេលក្មេងមានអារម្មណ៍ថាបានទទួលការឆ្លើយតបត ហើយនិងការយល់នោះ គេលូតលាស់សេចក្ដីទុកចិត្ដហើយនិងការគោរពចំពោះខ្លួនឯងយ៉ាងប្រាកដ។

ទារកទាក់ទងពីកំណើតតាមរយៈសម្លេង(ដូចជា យំ ថ្ងូរ សម្រែកញ៉េកៗជាដើម) ការសំដែងដោយទឹកមុខ (ដូចជា ទំនាក់ទំនងតាមភ្នែក ការញញឹម ការញាក់មុខជាដើម) ហើយនិងកាយវិការ (ដូចជា លើកជើងដោយសេចក្ដីរំជួល ឬដោយឈឺចាប់ហើយនិងការចង្អុលជាដើម)។ ជាការ "ស៊ីចង្វាក់គ្នា" នឹងទារកលោកអ្នក ចាប់ផ្ដើមឡើងដោយទំនាក់ទំនងឥតវាចារ៖ ទំនាក់ទំនងតាមភ្លែក ការសំដែងដោយទឹកមុខ របៀបបញ្ចេញសម្លេង កាយវិការ ហើយនិងកម្រិតពេលនិងកម្លាំងនៃការឆ្លើយតបតរបស់លោកអ្នក។

ពេលកូនលោកអ្នកមានអាយុច្រើនឡើង ការ "ស៊ីចង្វាក់គ្នា" ជាប់ទាក់ទងគ្នាជាមួយនឹងទំនាក់ទំនងតាមវាចារផងនិងឥតវាចារផង។

ការស្គាល់កូនលោកអ្នក

ជាការ "ស៊ីចង្វាក់គ្នា" នឹងទារកថ្មីរបស់លោកអ្នក គឺសំខាន់ណាស់សំរាប់ទារកដើម្បីមានសុវត្ថិភាព សន្ដិសុខ ហើយនិងការស្រឡាញ់ផង។ "ស៊ីចង្វាក់គ្នា" ទៅនឹងសម្រែករបស់ទារកលោកអ្នកនឹងជួយលោកអ្នកឲ្យដឹងថា ទារកនេះស្រេកឃ្លាន អស់កម្លាំង ត្រូវការផ្លាស់ប្ដូរកន្ទោប ឬចង់ឲ្យឱបថ្នាក់ថ្នម។

ជាការ "ស៊ីចង្វាក់គ្នា" នឹងកូនក្មេងតូច ប្រហែលជារាប់បញ្ចូលនូវការដឹងពេលដែលវាត្រូវការពេលស្ងាត់ អាហារក្រៅពេល ឬការផ្លាស់ប្ដូរសកម្មភាព។ "ស៊ីចង្វាក់គ្នា" នឹងកូនក្មេងអាយុពីរឆ្នាំនៅកណ្ដាលកំហឹងមួម៉ៅខ្លាំងនឹងមានរាប់បញ្ចូលទាំងមិនឆ្លើយតបតដោយកម្រិតសមរម្យតែប៉ុណ្ណោះទេ តែការយល់ន័យនៃការរំភើបចិត្ដនៃកំហឹងដែលមាន។ តើកូនលោកអ្នកអស់កម្លាំង ខឹង ឬឈឺចាប់?

"ស៊ីចង្វាក់គ្នា" ជាលទ្ឋផលនៃសេចក្ដីអត់ធ្មត់ អនុវត្ដន៍ហើយនិងការដឹងកូនរបស់លោកអ្នក។

ជាការ "ស៊ីចង្វាក់គ្នា"

ចងចាំថា កូនម្នាក់ៗគឺមានតែមួយដោយគេមានរចនាបថនៃទំនាក់ទំនងផ្ទាល់សំរាប់សេចក្ដីត្រូវការរបស់គេ ហើយនិងការខិតជិតទៅនឹងពិភពលោកផង។

សង្កេតមើលកូនរបស់លោកអ្នក។ ចេះនិងយល់នូវអ្វីដែលធ្វើឲ្យកូនលោកអ្នក "កំរើក"

យល់និងប្រែប្រួលតាមចង្វាក់ខ្លួន ការរំជើបរំជួលអារម្មណ៍ ហើយនិងចរិយាសម្បត្ដិរបស់កូនលោកអ្នក។ តើលោកអ្នកដឹងថា កូនលោកអ្នកស្រេកឃ្លានដោយរបៀបណាទេ? អស់កម្លាំង? ត្រូវការទាញអារម្មណ៍របស់លោកអ្នក? ត្រូវការការធានាជាថ្មីទៀត ហើយនិងការលួងលោមចិត្ដ?

ឆាប់ចាប់អារម្មណ៍ទៅលើការផ្លាស់ប្ដូរនៃចង្វាក់ចលនា របៀបនិយាយហើយនិងកម្រិតនៃសកម្មភាពរបស់កូនលោកអ្នក។

រៀនអំពីកម្លាំងហើយនិងភាពឆាប់ឈឺចាប់របស់ក្មេង។ តើគេបង្ហាញលោកអ្នកដូចម្ដេចដែរពេលដែលគេសប្បាយចិត្ដ? តើគេឆាប់រំភើបខ្លាំងឬទេ? តើគេឈប់ស្ងៀមពេលដែលគេរកាំចិត្ដឬ?

ឆ្លើយតបតទៅនឹងកាយវិការ ការមើលហើយនិងសម្លេងរបស់ទារកលោកអ្នក។ ពេលវាឆោងដែរវារកលោកអ្នក លើកវាឡើង ថើបវាហើយនិងនិយាយពាក្យសាមញ្ញដូចជា "ចង់ឲ្យលើក" ជាដើម។

និយាយជាមួយហើយនិងស្ដាប់កូនលោកអ្នក។

គោរពហើយនិងទទួលស្គាល់អារម្មណ៍របស់កូនលោកអ្នក។

យល់ដឹងនូវភាសានៃកាយវិការផ្ទាល់របស់លោកអ្នក។ តើទំនាក់ទំនងដោយវាចារនិងឥតវាចាររបស់លោកអ្នក មានន័យដូចតែគ្នាចំពោះកូនលោកអ្នកឬ?