ការលេងរបស់ក្មេងគឺជាកិច្ចធុរៈរបស់មាតាបិតា

'ហេតុដូចម្ដេចបានជាមនុស្សធំភ្លេចកាលពីគេនៅជាកូនក្មេង? គេធ្លាប់នៅពីតូចម្ដងដែរ'

ការលេងគឺជាសេចក្ដីត្រូវការមួយដ៏សំខាន់បំផុតដែលក្មេងត្រូវការ។ ផ្នែកដ៏សំខាន់បំផុតនៃការលេងគឺសេចក្ដីសប្បាយរីករាយ។ តាមរយៈការលេងនេះហើយដែលក្មេងបានរៀនសូត្រច្រើន។
  • រត់, ទាត់និងចោលបាល់ជួយក្មេងឲ្យលូតលាស់ផ្នែកតុល្យភាពហើយនិងការសម្របសម្រួល។
  • ច្រៀងនិងល្បែងកាព្យឃ្លោងជួយដល់ការលូតលាស់ខាងផ្នែកភាសា។
  • គ្រឿងល្បែងប្រើប្រាជ្ញានិងល្បែងដោះស្រាយចំណោទជួយឲ្យក្មេងលូតលាស់ខាងផ្នែកប្រាជ្ញា។
  • ការដាក់វេននិងការចែករំលែកក្នុងការលេងជួយឲ្យលូតលាស់ដ៏សំខាន់ខាងជំនាញនៃទំនាក់ទំនងហើយនិងការទប់ជំហររបស់ខ្លួនឯងផង។

ការលេងគឺជាបែបបទដ៏សំខាន់មួយដែលក្មេងអាចបញ្ចេញនិងធ្វើការតាមរយៈអារម្មណ៍របស់គេ។ តាមរយៈការមើលនិងការចូលរួមលេងជាមួយក្មេង, លោកអ្នកអាចប្រមូលបានការយល់ដឹងជ្រៅជ្រះអំពីអារម្មណ៍និងការគិតរបស់កូនលោកអ្នកយ៉ាងដូចម្ដេចដែរ។

មាតាបិតាមានតួនាទីចាំបាច់មួយនៅក្នុងការលេងរបស់កូន

ការចូលរួមក្នុងការលេងបានស្ថាបនានូវទំនាក់ទំនងដ៏ល្អរវាងលោកអ្នកនិងកូននៅក្នុងបរិយាកាសមួយយ៉ាងសប្បាយ។

ការលេងជាមួយកូនបើកឱកាសដល់លោកអ្នកគាំទ្រគេព្រោះថាគេកំពុងធ្វើបទពិសោធន៍នូវជំនាញការថ្មីៗ។ ការពង្រឹងដ៏ល្អបំផុតដែលកូនរកបានគឺមកពីសេចក្ដីយល់ព្រមនិងការសរសើររបស់មាតាបិតា។

ការលេងដ៏សំខាន់បំផុតសំរាប់ក្មេងតូចៗគឺលេងជាមួយមាតាបិតា- ធ្វើឲ្យប្រាកដថាលោកអ្នកទុកពេលវេលាខ្លះសំរាប់លេងរៀងរាល់ថ្ងៃ។

ការលេងជាមួយកូន

សកម្មភាពនៃការលេងគួរតែមានកំរិតត្រឹមត្រូវសំរាប់កូនលោកអ្នក។ ការលេងស្រួលពេក កូនលោកអ្នកអាចអផ្សុក។ ការលេងពិបាកពេក កូនលោកអ្នកអាចអាក់អន់ចិត្ដ។

ធ្វើឲ្យប្រាកដថាការលេងនោះមានសុវត្ថិភាពផង។

សាកសួរកូនលោកអ្នកថាតើអ្វីដែលគេចង់ឲ្យលោកអ្នកធ្វើនៅក្នុងការលេងនោះ។

ទុកពេលវេលាឲ្យគ្រប់គ្រាន់សំរាប់លេង។

កុំប្រកួតជាមួយកូនតូចៗ។ នេះអាចធ្វើឲ្យគេខូចទឹកចិត្ដមិនចង់លេងទៀតផង។

មានអំណត់ ប្រសិនបើកូនលោកអ្នកចង់លេងល្បែងដដែលនោះម្ដងហើយម្ដងទៀត។ ជំនាញការថ្មីៗត្រូវវការហាត់ហ្វឹកហ្វឺនច្រើនណាស់! ធ្វើឲ្យមានសេចក្ដីសាទរ។ អបអរហើយនិងលើកទឹកចិត្ដដល់ការខំប្រឹងប្រែងរបស់គេ, មិនថាលទ្ឋផលនោះយ៉ាងណាឡើយ។

រកឱកាសដើម្បីចូលរួមក្នុងការលេងនៅគ្រប់ពេលវេលា។ ដូចជា, ចូលរួមជាមួយកូនលោកអ្នកធ្វើពាក្យកាព្យឃ្លោង ឬចំរៀងពីសកម្មភាពប្រចាំថ្ងៃតាមធម្មតាដូចជារៀបចំគ្រែពូកជាដើម។

សំខាន់បំផុត សប្បាយរីករាយនិងសើចលេងជាមួយកូនរបស់លោកអ្នក។

Listen
Update Required To play the media you will need to either update your browser to a recent version, enable javascript or update your Flash plugin.