ពាក្យសំដីនិងអំពើអាចធ្វើឲ្យឈឺចាប់...
បែបបទដែលយើងនិយាយហើយនិងប្រព្រឹត្ដអំពើមកលើកូនមានអនុភាពលើអារម្មណ៍គេយ៉ាងណាដែរចំពោះខ្លួនគេផ្ទាល់។
ជារឿយៗ ចរិយារបស់យើងបង្ហាញឲ្យគេឃើញជាងពាក្យសំដី។ តើលោកអ្នកនិយាយអ្វីខ្លះទៅកូនលោកអ្នក?
អ្វីៗទាំងឡាយដែលលោកអ្នកនិយាយទៅកូនឆ្លុះបញ្ចាំងដូចកញ្ចក់, ហើយបញ្ចាំងត្រឡប់ទៅកូនវិញនូវគំនិតថាគេជានរណាហើយគេនឹងទៅជាអ្វីដែរ។
ពាក្យសំដីសែនឈឺចាប់អាចមានជាប់រហូតមួយជីវិត។ ភាពជាមាតាបិតា ជួនកាលលោកអ្នកអាចធ្វើ ឬនិយាយទៅកូនលោកអ្នកដែលប្រឆាំងនឹងការវិនិច្ឆ័យដ៏ល្អរបស់លោកអ្នក។ ជាទូទៅ, ក្មេងមានភាពក្លៀវក្លាដែលជួនកាលពាក្យសំដីសែនឈឺចាប់ ឬមិនល្អពុំជះឥទ្ឋិពលលើគេយូរទៅទៀតទេ។ យ៉ាងណាក៏ដោយ, ជានិច្ចជាកាលបើយើងកាន់តែផ្សព្វផ្សាយថែមទៀតនូវសារមិនល្អដល់កូនតាមរយៈពាក្យសំដីនិងសកម្មភាពរបស់យើងនោះ, វារឹតតែធ្វើឲ្យគេជឿខ្លាំងឡើងថែមទៀត។
ការស្ដាប់កូន
ការស្ដាប់កូនដោយប្រាប់កូនថាគេមានសារៈសំខាន់ណាស់។
ចំណាយពេលជាមួយកូនដោយស្ដាប់ទស្សនៈរបស់គេ។
ជួនកាលកូនមិននិយាយទេ ព្រោះថាលោកអ្នកមិនបានផ្ដល់ឱកាសទៅគេ។
សាកល្បងធ្វើឲ្យប្រាកដថាមានពេលខ្លះនៅក្នុងរង្វង់គ្រួសារសំរាប់គ្រប់ៗគ្នាមានឱកាសនិយាយ។
ការស្ដាប់មានន័យថាមិនគ្រាន់តែឮទេ តែស្ទង់មើលការទទួលអារម្មណ៍ពីក្រោយពាក្យសំដីនោះ។
ស្ដាប់អ្វីៗដែលមិនបាននិយាយ។ ច្រើនណាស់, ចរិយាបង្ហាញឲ្យឃើញច្បាស់ជាងពាក្យសំដី។ តើអ្វីទៅដែលកូនលោកអ្នកកំពុងសាកល្បងប្រាប់លោកអ្នក?
ធ្វើជាអ្នកស្ដាប់ដោយអំណត់ម្នាក់។ អនុញ្ញាតឲ្យកូនលោកអ្នកមានពេលនិយាយប្រាប់រឿងរបស់គេ។ កុំបង្អាក់មុនគេបញ្ចប់រឿងគេ។ កុំបញ្ចប់ឃ្លារបស់កូន។
ធ្វើជាអ្នកស្ដាប់ម្នាក់ដោយយកចិត្ដទុកដាក់។ ចែករំលែកការសប្បាយរីករាយរបស់កូនលោកអ្នក។
ជួយកូនបញ្ចេញគំនិតនិងអារម្មណ៍ដោយជួយគេរកពាក្យ ឬរបៀបផ្សេងៗសំរាប់ទាក់ទងនឹងលោកអ្នក។
កូនកំពុងស្ដាប់
បញ្ហាដែលត្រូវជៀសវាង:
ការមិនយកចិត្ដទុកដាក់ដល់ក្មេង។
ផ្លាកសញ្ញាមិនពិរោះស្ដាប់ដែលធ្វើការបកស្រាយទៅលើកូន ឬហៅឈ្មោះ។ ដូចជា, "អាឆ្កួត" ឬ "ឯងជាក្មេងអាក្រក់"។
បន្ទោសក្មេងដោយអយុត្ដិធម៌។ ដូចជា, "ឯងហ្នឹងហើយជាអ្នកធ្វើ - ប្អូនស្រីឯងមិនដែលធ្វើកិច្ចការនេះដូច្នេះឡើយ" ឬ "ឯងនេះហើយជាមូលហេតុដែលម៉ែនិងឪឈ្លោះគ្នាគ្រប់ពេល"។
ការដកសេចក្ដីស្រឡាញ់លោកអ្នកពីកូន។ ដូចជា, "ខ្ញុំមិនចង់ឃើញឯងបានកើតមកទេ"។
ការចងចញ្ចើម ឬដកដង្ហើមធំពេលដែលគេចង់និយាយមកលោកអ្នក។
ប្រៀបធៀបកូនមួយទៅនឹងកូនមួយទៀត។
ការនិយាយអាក្រក់ពីក្មេងនៅមុខក្មេងដទៃទៀត - ពួកគេអាចឮ។