ក្មេងម្នាក់ៗខុសគ្នា
ជាមាតាបិតា យើងតែងតែប្រៀបធៀបកូនយើងឥតឈប់ឈរទៅនឹងកូនដទៃទៀត។ ខណៈដែលទង្វើនេះអាចជាប្រភពដ៏ធំនៃមោទនភាព វាក៏អាចទៅជាប្រភពនៃការខ្វាយខ្វល់មួយដែរថាកូនយើងមានអ្វីមួយខុស ឬក៏យើងជាមាតាបិតាកំពុងធ្វើអ្វីមួយខុស។
ក្មេងម្នាក់ៗខុសគ្នា។ ក្មេងលូតលាស់ខុសគ្នា មានចរិយាសម្បត្ដិខុសគ្នា មានកម្លាំងខុសគ្នាហើយនិងតម្រូវការប្រភេទគាំទ្រខុសគ្នាដើម្បីបំពេញសេចក្ដីត្រូវការផ្ទាល់ខ្លួនរបស់គេ។
ក្មេងទាំងអស់លូតលាស់តាមល្បឿនខ្លួនឯងហើយនិងតាមរបៀបខ្លួនឯង
ក្មេងធំនឹងលូតលាស់ឡើងតាមអាត្រាកម្រិតខុសៗគ្នា។ រីឯប្រព័ន្ឋសរសៃប្រាសាទនៃការលូតលាស់របស់គេប្រហែលជាខុសគ្នានោះ ភាគច្រើនឆ្លងកាត់ដំណាក់កាលចាំបាច់មួយចំនួនដែលបានទាយទុកមុនរហូតមក។ វាជាការធម្មតាទេ ចំពោះក្មេងដែលពិសោធនូវសន្ទុះយ៉ាងរហ័សនៃការលូតលាស់ហើយនិងកន្លែងយឺតយ៉ាវក្នុងកន្លែងផ្សេងៗនៃការលូតលាស់របស់គេតាមពេលវេលា។ ប្រសិនបើកូនលោកអ្នកមានដំណើរលឿនទៅមុខបន្ដិច ឬយឺតបន្ដិចនៅក្នុងអាយុណាមួយនោះ– នេះជាការធម្មតាទេ។ សឹងតែគ្រប់ពេលវេលា ដោយផ្ដល់ការចិញ្ចឹមអប់រំហើយនិងការបណ្ដុះបណ្ដាលក្មេង ទាំងអស់នឹងលូតលាស់ទាន់នៅទីបញ្ចប់។
ក្មេងទាំងអស់មានកម្លាំងហើយនិងភាពងាយឈឺចាប់ខុសៗគ្នា។ ក្មេងខ្លះពូកែខាងកីឡា ខ្លះទៀតពូកែខាងភ្លេង។ ខ្លះពូកែខាងរៀនសូត្រហើយខ្លះទៀតមិនពូកែទេ។ ខ្លះរសាប់រសល់ខ្លាំងណាស់ហើយខ្លះទៀតបន្ឋូរសម្រាលក្នុងខ្លួនច្រើន។ ក្មេងខ្លះពូកែខាងដេក ហើយខ្លះទៀតភ្ញាក់ច្រើននៅពេលយប់រាប់ឆ្នាំ។
ការមានអារម្មណ៍ទុកចិត្ដថាលោកអ្នកដើរតាមផ្លូវត្រូវ
មាតាបិតាច្រើននាក់មានអារម្មណ៍នៅក្រោមការគាបសង្កត់កាន់តែច្រើនដើម្បី "ធ្វើការចិញ្ចឹមកូនរបស់គេឲ្យត្រូវ"។ មាតាបិតាដទៃទៀតមានអារម្មណ៍នៅក្រោមការគាបសង្កត់កាន់តែច្រើនដើម្បីធ្វើឲ្យបានល្អក្នុងការចិញ្ចឹមកូនដែលត្រូវរំពឹងថាមានជោគជ័យក្នុងការរៀនសូត្រ ការសំរាកហើយនិងការងារ។
មាតាបិតាច្រើននាក់មានអារម្មណ៍ថា ចំពោះគេ ការចិញ្ចឹមកូនមិនកើតឡើងដោយធម្មជាតិទេ។
មាតាបិតាច្រើនតែខ្វះសេចក្ដីទុកចិត្ដក្នុងការយល់ថា គេកំពុងចិញ្ចឹមកូនតាមវិធីដែលបំពេញសេចក្ដីត្រួវការផ្ទាល់របស់កូនដ៏ល្អបំផុត។ មាតាបិតាច្រើននាក់មានអារម្មណ៍ថា មានគេធ្វើការវិនិច្ឆ័យមកលើខ្លួនអំពីរបៀបចិញ្ចឹមកូនរបស់គេ។ បទពិសោធន៍ទាំងនេះអាចទុកឲ្យមាតាបិតាទាំងឡាយមានអារម្មណ៍ឯកឯងនិងនៅដាច់ពីគេផង។ មាតាបិតាច្រើននាក់មានអារម្មណ៍ថា មាតាបិតាដទៃទៀតកំពុងដើរតាមបទពិសោធន៍ប្រហាក់ប្រហែលនឹងគ្នា។
ទាំងអស់នេះគឺជាអារម្មណ៍ហើយនិងបទពិសោធន៍ទូទៅទាំងអស់។
លោកអ្នកមិនមែនមានតែម្នាក់ឯងទេ
កិច្ចការនៃការចិញ្ចឹមកូនគឺជាកិច្ចការមួយផ្លាស់ប្ដូរឥតឈប់ឈរឡើយ ព្រោះថាការរីកចំរើននៃសេចក្ដីត្រូវការនិងសមត្ថភាពរបសល់កូនយើងផ្លាស់ប្ដូរទៅតាមពេលវេលា។ វាពុំមានវិធី "ខ្នាតមួយត្រូវទាំងអស់" ក្នុងការចិញ្ចឹមកូននេះឡើយ។ អ្វីដែលត្រូវនឹងក្មេងម្នាក់ ប្រហែលជាមិនត្រូវនឹងក្មេងម្នាក់ទៀតទេ។ អ្វីដែលត្រូវនៅពេលក្មេងមានអាយុពីរឆ្នាំ ប្រហែលជាមិនត្រូវទេនៅពេលក្មេងនេះមានអាយុបួនឆ្នាំ។
ការយកលំនាំតាមហើយនិងការបត់បែនតាមកាលៈទេសៈគឺជាកត្ដាគន្លិះសំខាន់ក្នុងការចិញ្ចឹមកូន។
វាជាការធម្មតាទេក្នុងការខ្វះសេចក្ដីទុកចិត្ដក្នុងការចិញ្ចឹមកូនរបស់លោកអ្នកនៅពេលខ្លះនោះ។ ចែករំលែកបទពិសោធន៍របស់លោកអ្នកជាមួយមាតាបិតាដទៃទៀត មិត្ដភក្ដិហើយនិងគ្រួសារ។ លោកអ្នកនឹងឃើញថា លោកអ្នកមិនមែនតែម្នាក់ឯងទេ។
ការចែករំលែកបទពិសោធន៍ទូទៅអាចធានាលោកអ្នកជាថ្មីថា លោកអ្នកដើរ "តាមផ្លូវត្រូវ" ហើយផ្ដល់លោកអ្នកនូវការទុកចិត្ដដ៏ប្រសើរឡើងទៀតផង។
ទុកចិត្ដថា លោកអ្នកដឹងកូនលោកអ្នល្អជាងអ្នកដទៃទៀត។
ជាទីបញ្ចប់ ជៀសវាងប្រៀបធៀបកូនលោកអ្នកទៅនឹងក្មេងដទៃទៀត។
ប្រសិនបើលោកអ្នកខ្វល់ខ្វាយអំពីកូនលោកអ្នក ឬត្រូវការការគាំទ្រក្នុងការចិញ្ចឹមកូនរបស់លោកអ្នកនោះ គួរស្វែងរកជំនួយ។ នេះគឺជាសញ្ញានៃកម្លាំងមួយ មិនមែនភាពទន់ខ្សោយឡើយ។