ឆ្នាំដំបូង
ហេតុអ្វីបានជាប៉ុន្មានឆ្នាំដំបូងនៃជីវិតកូនម្នាក់សំខាន់ម្ល៉េះ?
ក្នុងចន្លោះពីកំណើតនិងអាយុបីឆ្នាំ កូនលោកអ្នកលូតលាស់និងធំធាត់ឡើងលឿនជាងដំណាក់ការឯទៀតៗក្នុងជីវិតរបស់គេ។ របៀបដែលខួរក្បាលកូនលោកអ្នកលូតលាស់នៅប៉ុន្មានឆ្នាំដំបូងនេះគឺសំខាន់ណាស់។ នៅក្នុងពេលបីឆ្នាំដំបូងនៃជីវិតរបស់កូនលោកអ្នក, ខួរក្បាលនេះបានលូតលាស់យ៉ាងច្រើនបំផុតហើយនិងបានបង្កើតតំណសំខាន់ៗសំរាប់ការលូតលាស់ថែមទៀតនៅពេលអនាគត។
អ្វីៗសព្វបែបយ៉ាងដែលយើងធ្វើ, និយាយ, គិតនិងមានមនោសញ្ចេតនាគឺមានបទពិសោធន៍ហើយនិងធ្វើការវិនិច្ឆ័យតាមរយៈខួរក្បាលយើង។ ខួរក្បាលយើងធ្វើឲ្យយើងចេះស្រឡាញ់និងសើច, យំនិងក្រោយមកមានអារម្មណ៍ល្អគ្រាន់បើ, មានភាពច្របូកច្របល់រួចហើយក៏យល់ដឹងវិញ។
ការលូតលាស់នៃខួរក្បាល
នៅពេលកើត ទារកលោកអ្នកមានកោសិកាសរសៃប្រមាណ 100 ពាន់លាន, តែខួរក្បាលនៅតែមិនទាន់លូតលាស់ទាំងស្រុងទេ។ នៅពេលប៉ុន្មានឆ្នាំនៃជីវិត កោសិកាទាំងនេះបង្កើតតំណសំខាន់ៗនៅក្នុងខួរក្បាលដែលមានអនុភាពលើការបង្កើតមនោសញ្ចេតនា, សង្គមហើយនិងបញ្ញារបស់កូនលោកអ្នក។ ខួរក្បាលត្រូវបានប៉ះពាល់ដោយអនុភាពពីបរិដ្ឋានរបស់កូនលោកអ្នកនៅក្នុងឆ្នាំដំបូងនេះ។
ខួរក្បាលប្រើសរីរាង្គខាងវិញ្ញាណ(ភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាតហើយនិងស្បែក)ដើម្បីប្រាប់យើងថាអ្វីដែលកំពុងកើតឡើងក្នុងពិភពលោកនេះ។ អ្វីៗទាំងអស់ដែលយើងដកពីសោធន៍ គឺជ្រួតជ្រាបតាមវិញ្ញាណរបស់យើង។ វិញ្ញាណរបស់យើងបញ្ជូនសញ្ញាទៅឲ្យខួរក្បាលយើងដែលអាចប្ដូររបៀបរបបដែលខួរក្បាលយើងយល់និងឆ្លើយតបទៅនឹង បទពិសោធន៍ហើយនិងព័ត៌មានផង។
តួនាទីសំខាន់ៗរបស់មាតាបិតានៅឆ្នាំដំបូង
អ្នកស្រាវជ្រាវបានរកឃើញថាទំនាក់ទំនងរវាងមាតាបិតានិងកូននៅឆ្នាំដំបូងប៉ះពាល់ដល់ការលូតលាស់នៃខួរក្បាលរបស់កូនជាច្រើនបែបបទ។
ពេលក្មេងត្រូវបានផ្ដល់នូវបទពិសោធន៍នៃក្ដីស្រឡាញ់ហើយនិងការថែរក្សានៅក្នុងប៉ុន្មានឆ្នាំដំបូងនេះ, តំណនៅក្នុងខួរក្បាលនេះដែលសំរាប់អារម្មណ៍ល្អនិងរៀនសូត្រផងនោះត្រូវមាំមួនខ្លាំងទៀត។
ទារកហើយនិងក្មេងតូចៗត្រូវការការចិញ្ចឹមបីបាច់, ការស្ទាបអង្អែលហើយនិងការលើកទឹកចិត្ដឲ្យបានច្រើន ដើម្បីមានលទ្ឋភាពដល់គេបានរៀនសូត្រនិងលូតលាស់តាមមធ្យោបាយដ៏ល្អបំផុត។
ទំនាក់ទំនងដ៏ល្អដំបូងជាមួយមាតាបិតាធ្វើឲ្យមានការចង់ដឹងចង់ឃើញ, ការវាយតម្លៃលើខ្លួនឯងហើយនិងទំនុកចិត្ដក្នុងក្មេងដែលកំពុងលូតលាស់។ ទំនាក់ទំនងទាំងនេះនឹងជួយក្មេងដោះស្រាយបានល្អក្នុងការពុះពារទាំងឡាយនៃជីវិត។
ការចំណាយពេលនាឆ្នាំដំបូង:
- ពនិងឱបថ្នាក់ថ្នមកូនលោកអ្នក
- និយាយនិងញញឹមរកកូនលោកអ្នក
- ទទួលស្គាល់និងឆ្លើយតបទៅនឹងសញ្ញារបស់កូន
- ផ្ដល់កូនលោកអ្នកនូវបទពិសោធន៍និងឱកាសថ្មីៗ
- ធ្វើឲ្យប្រាកដថាកូនលោកអ្នកមានសុវត្ថិភាពនិងសន្ដិសុខ