វិភាគទានរបស់កូន
ជាមាតាបិតា លោកអ្នកប្រហែលជាចំណាយពេលវេលាយ៉ាងច្រើនរបស់លោកអ្នក ក្នុងការសាកល្បងធ្វើជាមាតាបិតាដ៏ល្អមួយ, ធ្វើអ្វីៗដែលលោកអ្នកអាចធ្វើបានសំរាប់កូនលោកអ្នកនៅពេលដែលខំថ្លឹងថ្លែងសេចក្ដីត្រូវការនិងការទាមទារនៃសកម្មជីវិត។
ជាបន្ថែមទឿត លោកអ្នកប្រហែលមានអារម្មណ៍កាន់តែច្រើនដូចជាចាងហ្វាងម្នាក់-គ្រប់គ្រងផ្ទះសម្បែង, គ្រប់គ្រងពេលវេលា, គ្រប់គ្រងមុខរបរហើយនិងគ្រប់គ្រងចរិយារបស់កូនទៀតផង។
ជារឿយៗ, សព្វថ្ងៃនេះ, យើងឮពីការចំណាយប្រាក់ដែលមានកូន។ ធម្មតាចំណាយទាំងនេះត្រូវបានគេរៀបរាប់ថាជាចំណាយសេដ្ឋកិច្ច, សង្គម ឬអាជីព។ យើងឮគេនិយាយពីពលិកម្មដែលត្រូវបានធ្វើឡើងដោយមនុស្សពេញវ័យនៅក្នុងជីវិតគេដោយហេតុតែមាន កូន។
ជួនកាលវាឆាប់បាត់ពីភ្នែកណាស់នូវអ្វីៗដែលមានសារៈសំខាន់នោះ។ក្នុងដំណើរនៃពាក់កណ្ដាលជីវិតដ៏មមាញឹកនេះ, សូមយកពេលខ្លះមកជញ្ជឹងគិតដល់បែបបទដែលកូនលោកអ្នកធ្វើវិភាគទានដល់ជីវិតលោកអ្នកជាជាងគិតពីអ្វីៗទៀតដែលលោកអ្នកអាចធ្វើសំរាប់កូនលោកអ្នក។
កូនធ្វើឲ្យជីវិតយើងមានខ្លឹមសារឡើងដោយបែបបទច្រើន
កូនផ្ដល់ជូនមាតាបិតានូវ:
- សេចក្តីស្រឡាញ់ហើយនិងសេចក្ដីកោតសរសើរដោយគ្មានលក្ខខណ្ឌមកលើលោកអ្នក
- ការជឿជាក់ថាលោកអ្នកជាមនុស្សដែលមានកម្លាំងខ្លាំងបំផុត, ដែលប្រកបដោយគតិបណ្ឌិតហើយនិងក្លាហានបំផុតនៅក្នុងពិភពលោកនេះ
- ឱកាសទៅជាវរជនម្នាក់
- ឱកាសទៅជាក្មេងម្ដងទៀតតាមរយៈការចែករំលែកនូវឥទ្ឋិពលនិងការអស្ចារ្យនៃពិភពលោករបស់គេដែលកំពុងផុសចេញឡើងនេះ
- ឱកាសដកពិសោធនប្រពលភាពនៃការរំភើបចិត្ដហើយនិងកម្លាំងនិងការប៉ិនប្រសប់មួយចំនួនដែលពុំនោះសោតអាចវានៅលាក់បាំងក្នុងខ្លួនលោកអ្នក
- ឱកាសជញ្ជឹងគិតដល់តម្លៃផ្ទាល់ខ្លួន, អាកប្បកិរិយាហើយនិងការសន្និដ្ឋានអំពីពិភពលោករបស់លោកអ្នកនេះ
- ឱកាសធ្វើពិសោធម្ដងទៀតក្នុងការសប្បាយរីករាយហើយនិងការកំសាន្ដដែលត្រូវបានរកឃើញក្នុងការលេងរបស់កូន
- ឱកាសចែករំលែកសេចក្ដីសប្បាយរីករាយនិងសំណើចរបស់គេ
- ឱកាសត្រឡប់ទៅរកកុមារភាពផ្ទាល់ខ្លួនលោកអ្នកម្ដងវិញទៀត
- ឱកាសយកពេលចេញពីភាពជាមនុស្សធំ
អំណោយមួយយ៉ាងធំបំផុតក្នុងចំណោមអំណោយដែលមាតាបិតាអាចផ្ដល់ឲ្យខ្លួនឯងនោះគឺពេលវេលានៅជាមួយកូនរបស់ខ្លួន។
ទុកពេលខ្លះក្នុងមួយថ្ងៃៗដើម្បីសើច, យំ, លេងសប្បាយ,ស្រមៃ, ធ្វើឲ្យស្ញប់ស្ញែងហើយនិងរុករកជាមួយកូនលោកអ្នក។