ការចិញ្ចឹមកូននៅពេលដែលមាតាបិតាទាំងពីរនាក់ធ្វើការ

ការធ្វើការឲ្យមានតុល្យភាពរវាងសេចក្ដីត្រូវការដែលច្រើនតែប្រកួតប្រជែងក្នុងការងារហើយនិងក្នុងគ្រួសារនៅពេលដែលមាតាបិតាទាំងពីរនាក់ធ្វើការនោះអាចជាការធ្វើឲ្យខិតខំអស់សមត្ថភាព។ ការគិតថ្លឹងថ្លែងហើយនិងផែនការដ៏ហ្មត់ចត់សំរាប់សេចក្ដីត្រូវការរបស់គ្រួសារនិងកូនលោកអ្នកគឺមានសារៈសំខាន់ណាស់ហើយអាចជួយសំរាលភាពតានតឹងខ្លះៗដែលទាក់ទងនឹងការងារដ៏មមាញឹកហើយនិងជិវិតគ្រួសារផង។

ការជ្រើសរើសសណ្ឋាននៃការថែទាំក្មេងសំរាប់កូនលោកអ្នកនៅពេលដែលលោកអ្នកនៅកន្លែងការងារគឺជាការគិតថ្លឹងថ្លែងមួយដ៏សំខាន់បំផុតរបស់លោកអ្នក។ ប្រសិនបើលោកអ្នកមានកូនរៀននៅសាលាសំរាប់កូនក្មេង (preschool), ការជ្រើសរើសសណ្ឋាននៃការថែទាំក្មេងដើម្បីធ្វើឲ្យលោកអ្នកនិងកូនលោកអ្នកពេញចិត្ដច្រើនបំផុតនោះគឺជាការចាំបាច់ណាស់។ ប្រសិនបើលោកអ្នកមានកូនដែលមានអាយុចូលសាលារៀន, ពួកគេប្រហែលជាត្រូវការការថែទាំមុនពេលនិងក្រោយពេលសាលារៀន។ ការថែទាំក្មេងមានច្រើនប្រភេទណាស់ដែលអាចរកបាន, ជាពិសេសចំពោះក្មេងរៀននៅ(preschool) រួមមានទាំងគ្រួសារសាច់ញាតិឆ្ងាយ, ការថែទាំដោយអ្នកដទៃក្នុងបរិយាកាសនៅផ្ទះហើយនិងការថែទាំតាមមជ្ឈមណ្ឌលដែលមានប្រភេទខុសៗគ្នា។

សូមសាកល្បងជ្រើសរើសជាមួយកូននូវប្រភេទនៃការថែទាំកូនលោកអ្នក។ សូមគិតថានរណានឹងដាក់កូនចុះហើយនរណានឹងទៅយកកូនលោកអ្នកពីកន្លែងថែទាំក្មេង ឬពីសាលារៀនជាដើម។ សូមពិភាក្សាគ្នាថានរណាមានពេលម៉ោងធ្វើការដែលផ្លាស់ប្ដូរបានច្រើនបំផុតនៅក្នុងការងារគេ, នរណាអាចទូទាត់ម៉ោងធ្វើការបានដើម្បីសម្របតាមសេចក្ដីត្រូវការរបស់កូននេះ។ ប្រសិនបើមានមាតាបិតាតែម្នាក់ប៉ុណ្ណោះដែលអាចបំពេញករណីនេះបាននោះ តើមាតាបិតាម្នាក់ទៀតអាចធ្វើអ្វីបានដែរដើម្បី \ជួយរំលែកបន្ទុក | នៃកិច្ចការចិញ្ចឹមកូនហើយនិងកិច្ចការគ្រួសារ។

ការថែទាំកូនឈឺអាចជាភាពតានតឹងយ៉ាងខ្លាំងមួយនៅពេលមាតាបិតាទាំងពីរនាក់ធ្វើការ។ វាពុំអាចជៀសផុតពីកូនមានការឈឺស្កាត់ឡើយ។ វាជាការមានប្រយោជន៍ដែលមានមនុស្សពេញវ័យម្នាក់ដទៃទៀត ឬពីរនាក់, ប្រហែលជាសមាជិកគ្រួសារ, ដែលអាចចាំជួយជំនួសការកាន់កាប់បន្ដការថែទាំកូននៅពេលដែលវាឈឺ។

ពេលមាតាបិតាទាំងពីរនាក់ធ្វើការ, មាតាបិតាម្នាក់ៗត្រូវការជួយផ្ដល់ឲ្យស្មើគ្នានូវការថែទាំកូននិងការចាត់ចែងកិច្ចការក្នុងផ្ទះ។ មាតាបិតាទាំងពីរនាក់ត្រូវការចំណាយពេលជាមួយគ្នាជាប្ដីប្រពន្ឋ, ចំណាយពេលនៅដាច់ពីគ្នាហើយនិងចំណាយពេលជាក្រុមគ្រួសារ។ កូនទាំងឡាយត្រូវការអារម្មណ៍ថាគេជាសមាជិកម្នាក់នៅក្នុងក្រុមគ្រួសារ, ហើយគេថាត្រូវបានទទួលការស្រឡាញ់ដោយឥតលក្ខខ័ណ្ឌ។

ពេលមាតាបិតាទាំងពីរនាក់ធ្វើការ, ការចែករំលែកកិច្ចការក្នុងផ្ទះគឺសំខាន់ណាស់។ ការតូចចិត្ដអាចកើនកាន់តែច្រើនឡើង ប្រសិនបើមាតាបិតាម្នាក់មានអារម្មណ៍ថាគាត់មានបន្ទុកលើកិច្ចការក្នុងផ្ទះទាំងអស់នោះ។ កូនធំៗអាចជួយធ្វើកិច្ចការក្នុងផ្ទះនេះបាន, ប្រហែលគ្រួសារទាំងអស់គ្នាធ្វើកិច្ចការក្នុងផ្ទះជាច្រើនម៉ោងនៅព្រឹកថ្ងៃសៅរ៍ហើយទុកពេលចុងសប្ដាហ៍ទំនេរដែលនៅសល់នោះសំរាប់ក្រុមគ្រួសារហើយនិងសំរាប់សកម្មភាពផ្សេងៗរបស់សមាជិកម្នាក់ៗ។

នៅក្នុងក្រុមគ្រួសារមួយដែលមានមាតាបិតាទាំងពីរនាក់ធ្វើការ, មាតាបិតាម្នាក់ៗត្រូវការពេលវេលា \របស់ខ្លួន| នៅពេលដែលមាតាបិតាម្នាក់ទៀតទទួលបន្ទុកក្នុងការថែទាំកូនៗ។ ករណីនេះទុកពេលសំរាប់ចំណាយលើការចំណូលចិត្ដ ឬលើសកម្មភាព ឬគ្រាន់តែជាពេលសំរាក។

ពេលគ្រួសារទាំងពីរនាក់ធ្វើការ, វាអាចជាការពិបាកក្នុងការរកពេលនៅជាមួយគ្នាជាប្ដីប្រពន្ឋ។ មាតាបិតាខ្លះមានអារម្មណ៍ថានេះគឺជាពេលដែលគេមានអ្នកឯទៀតមកថែទាំកូនរបស់ខ្លួនជំនួសពេលដែលគេនៅជុំជាមួយកូនគេ។ មាតាបិតាត្រូវការពេលនៅជាមួយគ្នាដើម្បីសប្បាយរួមជាមួយគ្នាហើយនិងបង្រ្គប់ពេលវេលាដែលបានបាត់បង់ហើយនិងធ្វើសកម្មភាពនានាដែលពុំបានធ្វើពីមុន។