ការគាំទ្រនៃការលូតលាស់ខាងសង្គមរបស់កូនលោកអ្នក

ជានិច្ចជាកាលក្មេងកំពុងរៀនអំពីពិភពលោករបស់គេហើយនិងរបៀបចុះ សំរុងជាមួយអ្នកដទៃ។ ចំណង់មួយរបស់ក្មេងដើម្បីរួបរួមជាមួយអ្នក ដទៃទៀតធ្វើឲ្យគេចង់រៀនហើយផ្ដល់ដល់ក្មេងនូវទំនុកចិត្ដសាកល្បងរបស់ថ្មី។

ការលូតលាស់ខាងសង្គមរបស់ក្មេងទាក់ទងយ៉ាងជិតស្និទិ្ឋទៅនឹងការលូតលាស់នៃការរំភើបចិត្ដ។ ក្មេងណាដែលអាចត្រួតត្រាអារម្មណ៍របស់គេបាន ដូចជាកំហឹង ឬសេចក្ដីរំជួល ប្រហែលជាអាចនឹងចូលរួមលេងដោយវិជ្ជមានជាមួយក្មេងដទៃទៀត ហើយនិងចរចាបញ្ហាស្មុគស្មាញជាមួយក្មេងដទៃទៀតនៅពេលបញ្ហានេះកើតឡើង។ ដូចគ្នានេះ ក្មេងណាដែលយល់ដឹងនូវអារម្មណ៍របស់ក្មេងដទៃទៀតនឹងអាចយល់គ្រាន់បើនូវសេចក្ដីត្រូវការរបស់ក្មេងដទៃទៀតក្នុងអំឡុងពេលលេងជាមួយគ្នានោះ។

ជាមាតាបិតា លោកអ្នកគឺជាតំណមួយដ៏សំខាន់ទៅលើកូនលោកអ្នក ហើយនិងរវាងកូនលោកអ្នកនិងអ្នកទៃទៀតដែលនៅក្នុងពិភពលោករបស់គេ។

ក្មេងទាំងអស់ឆ្លងកាត់ដំណាក់នៃការលូតលាស់ខាងសង្គមខុសៗគ្នាជាបន្ដបន្ទាប់មក។ ក្មេងលូតលាស់ការប៉ិនប្រសប់ខាងសង្គមតាមរយៈល្បែងលេងនិងការលេង។ របៀបក្មេងលេងប្រែប្រួលទៅតាមអាយុ។ ខណៈដែលគេដុះដាលធំឡើង ក្មេងផ្លាស់ពីការលេងម្នាក់ឯងទៅលេងជិតក្មេងដទៃទៀត ហើយនៅទីបំផុតគេលេងរួមគ្នាជាមួយក្មេងដទៃទៀតផង។

ស្គាល់ដឹងកូនលោកអ្នក

ក្មេងដែលមានអាយុខុសគ្នា មានសាវតារហើយនិងចរិយាសម្បត្ដិខុសគ្នា ពិសោធនូវការប្រកួតប្រជែងខុសគ្នាក្នុងការបង្កើតការប៉ិនប្រសប់ខាងសង្គម។ ក្មេងខ្លះរកមិត្ដភក្ដិបានយ៉ាងស្រួល ហើយក្មេងដទៃទៀតមិនសូវរកបានទេ។ ក្មេងខ្លះអៀនខ្មាស់ ហើយក្មេងដទៃទៀតរួសរាយ។ ជួនកាលក្មេងពុំមានបញ្ហាក្នុងការបង្កើតការប៉ិនប្រសប់ខាងសង្គមទេ ក៏ប៉ុន្ដែគេមានបញ្ហាជាមួយក្មេងដទៃទៀត។

សង្កេតមើលកូនលោកអ្នកនៅក្នុងស្ថានភាពសង្គមផ្សេងៗ។ កត់សំគាល់របៀបគេដែលត្រួតត្រាស្ថានភាពនោះ។ តើគេហាក់ដូចជាមានភាពប្លែកខុសគ្នានៅក្នុងស្ថានភាពផ្សេងមួយទៀតទេ?។ តើគេខ្វះសេចក្ដីទុកចិត្ដឬ? តើគេត្រូវការជំនួយដើម្បីឲ្យចូលរួមជាមួយឬ? តើគេធ្វើអ្វីខ្លះដោយងាយស្រួលទេ? តើមានអ្វីទៅដែលគេយល់ថាពិបាកច្រើន ប្រសិនបើមាន?។

ដូចការរៀនដើរនិងរៀននិយាយ ការបង្កើតការប៉ិនប្រសប់ខាងសង្គមរបស់ក្មេងតម្រូវការគាំទ្រ ការអនុវត្ដន៍ហើយនិងការធ្វើច្រំដែលៗផងដែរ។

វិធីសំរាប់ជួយកូនរបស់លោកអ្នក

បង្កើតបរិយាកាសនៃមេត្តាធម៌និងសទ្ឋាទាននៅក្នុងផ្ទះ។ លើកទឹកចិត្ដឲ្យមានការចែករំលែកហើយនិងចេះគិតគូរដល់អ្នកដទៃទៀតផង។

ធ្វើអាកប្បកិរិយាសង្គមជាគំរូដែលលោកអ្នកចង់បានដើម្បីលើកទឹកចិត្ដកូនឲ្យធ្វើតាម។ បងប្អូនដទៃទៀតក៏អាចជាគំរូនៃតួនាទីដែលមានប្រយោជន៍ដល់ប្អូនប្រុសប្អូនស្រីផងដែរ។

សុំកូនជួយធ្វើការងារផ្ទះប្រចាំថ្ងៃហើយនិងទទួលយកការសុខចិត្ដជួយរបស់គេផងដែរ។

លើកទឹកចិត្ដឲ្យមានទំនាក់ទំនងសមរម្យមួយចំនួនរវាងកូនលោកអ្នកនិងអ្នកដទៃទៀត-ទាំងមនុស្សពេញវ័យហើយនិងក្មេង។

ជួយកូនឲ្យមានអារម្មណ៍វិជ្ជមានលើខ្លួនគេ។ ការគោរពចំពោះខ្លួនឯងជាវិជ្ជមានគឺសំខាន់ចំពោះការលូតលាស់ខាងសង្គមដ៏ល្អ។

គាំទ្រកូនឲ្យយល់អារម្មណ៍ផ្ទាល់ខ្លួនគេ ហើយនិងអារម្មណ៍អ្នកដទៃទៀតផង។

ជួយកូនលោកអ្នកបង្កើតការប៉ិនប្រសប់ក្នុងការដឹងរបៀបចូលរួមជាមួយក្រុម ដាក់វេនគ្នានិងគោរពវិន័យ។

មានសេចក្ដីសង្ឃឹមសមហេតុសមផលអំពីការចែករំលែក។ គ្រឿងក្មេងលេងខ្លះប្រហែលជាពីបាកជាងគ្រឿងក្មេងលេងដទៃទៀតសំរាប់ឲ្យក្មេងចែករំលែក ដូចជា គ្រឿងលេងគាប់ចិត្ដមួយ។ ទុកគ្រឿងលេងទាំងនេះឲ្យឆ្ងាយពីកូនលោកអ្នកដែលកំពុងលេងជាមួយមិត្ដភក្ដិរបស់គេ។

ផ្ដល់ឱកាសឲ្យបានច្រើនដល់ក្មេងដើម្បីលេងជាមួយក្មេងដទៃទៀត។

សាកសួរមត្ដេយ្យសាលា ឬសាលារបស់កូនលោកអ្នកថាក្មេងណាដែលកូនលោកអ្នកចំណាយពេលជាមួយកូនលោកអ្នក ហើយរៀបចំថ្ងៃខែសំរាប់លេងជាមួយគេផង។

រក្សាថ្ងៃខែលេងសំរាប់ក្មេងតូចៗឲ្យបានខ្លី សាមញ្ញហើយសប្បាយរីករាយផង។ បង្ហាញនូវសកម្មភាពដែលមានរបស់សង់ ឬផ្គុំដល់ការលេងសំរាប់កូនក្មេងតូចៗ។ ពន្យាពេលក្មេងលេងបន្ដិចម្ដងៗ ដំឡើងចំនួនក្មេងដែលលេង ហើយបន្ថយចំនួនរបស់សង់ ឬផ្គុំដែលលោកអ្នកបានដាក់ឲ្យ ព្រោះថាកូនលោកអ្នកមានអាយុកាន់តែច្រើន ហើយលោកអ្នកអាចយល់ថាគេបានលូតលាស់ខាងការប៉ិនប្រសប់ដើម្បីត្រួតត្រាស្ថានភាពទាំងនេះ។