ការចិញ្ចឹមកូននៅក្រោមការគាបសង្កត់
មាតាបិតាច្រើននាក់មានអារម្មណ៍ដូចជាគេខំប្រឹងពុះពារដើម្បីរក្សា ល្បឿនជាមួយពិភពលោកកំពុងផ្លាស់ប្ដូរយ៉ាងលឿននេះដែលជាកន្លែង គេកំពុងសាកល្បងចិញ្ចឹមកូន។
មាតាបិតាច្រើននាក់ខ្វល់ខ្វាយថាតើពិភពលោកសព្វថ្ងៃនេះមានសុវត្ថិភាពយ៉ាងណាសំរាប់កូនរបស់គេ។
មាតាបិតាច្រើននាក់មានអារម្មណ៍ថាកុមារភាពកាន់តែរួញទៅៗហើយក្មេងទាំងឡាយកំពុងធំឡើងយ៉ាង រហ័សនៅក្នុងសង្គមសព្វថ្ងៃនេះ។
មាតាបិតាច្រើននាក់មានអារម្មណ៍ថាការខំប្រឹងពុះពារលើបញ្ហាមួយចំនួនដើម្បីបំពេញតាមសេចក្ដីត្រូវការនៃការងារដែលប្រកួតប្រជែងគ្នាហើយនិងការចិញ្ចឹមកូនផង។
មាតាបិតាច្រើននាក់មានអារម្មណ៍នៅក្រោមការគាបសង្កត់ដើម្បីកុំធ្វើឲ្យកូនបរាជ័យ។ គេខំប្រឹងពុះពាររក ពេលវេលាដើម្បីនៅជាមួយកូនរបស់គេ ទោះបីគេទទួលស្គាល់សារៈសំខាន់នៃការរស់នៅជាមួយកូននោះ ក៏ដោយ។
មាតាបិតាច្រើននាក់មានអារម្មណ៍នៅដាច់ពីគេហើយ ឯកឯងទៀតផង កាត់ដាច់ពីការគាំទ្រដ៏សំខាន់នៃគ្រួសារ ហើយនិងមិត្ដភក្ដិ។
ការប្រកួតប្រជែងនិងការគាបសង្កត់ទាំងឡាយដែលប្រឈមមុខមាតាបិតាសព្វថ្ងៃនេះគឺសំខាន់ហើយជាមូលហេតុនៃកង្វល់ច្រើន ហើយជួនកាលជាភាពតានតឹងដ៏មហិមាផង។
លោកអ្នកពុំមែនតែម្នាក់ឯងទេ។ មាតាបិតាច្រើននាក់មានអារម្មណ៍ពិតប្រាកដថាផ្លូវដែលអ្នកធ្វើគឺដូចគ្នា។
ភាពតានតឹងគឺជាផ្នែកធម្មតាមួយនៃការចិញ្ចឹមកូន។ ចំនួនតិចតួចនៃភាពតានតឹងគឺល្អចំពោះសុខភាពហើយ អាចជួយយើងផ្ចង់បំពេញការងារបាន។ ភាពតានតឹងច្រើនពេកអាចធ្វើឲ្យរំភើបខ្លាំងលើសលុបហើយជាហេតុ បណ្ដាលឲ្យមានអារម្មណ៍អស់សង្ឃឹម ខ្លាចហើយនិងរសាយចិត្ដផង។
គ្មានមាតាបិតាណាដែលល្អឥតខ្ចោះឡើយ។ ធម្មតាយើងមិនបានឆ្លើយតបតទៅនឹងកូនរបស់យើងដោយវិធី ល្អបំផុតទេ។ អ្វីដែលសំខាន់នោះគឺទទួលស្គាល់ពេលដែលយើងមានអារម្មណ៍រំភើបខ្លាំងហើយនិងចាត់វិធាន ការ។
ការថែទាំខ្លួនលោកអ្នកជួយលោកអ្នកថែទាំកូនរបស់លោកអ្នក
ថែទាំខ្លួនលោកអ្នក។ ជានិច្ចជាកាល កុំទុកអ្នកដទៃទៀតជាទីមួយ។
ធ្វើអ្វីដែលជួយឲ្យលោកអ្នកបន្ឋូរសម្រួលក្នុងខ្លួន។ ស្ដាប់ភ្លេង អានសៀវភៅ ចេញដើរទៅក្រៅ។ ទោះបីតែដប់នាទីប៉ុណ្ណោះក៏ដោយ។
ជញ្ជឹងគិតដល់ភាពតានតឹងរបស់លោកអ្នកហើយនិងអារម្មណ៍ដែលរំភើបខ្លាំងនោះមកពីទីណាហើយរក វិធានការដ៏តូចដែលអាចសម្រេចបានដើម្បីដោះស្រាយមូលហេតុនោះ។
សាកល្បងរៀបចំឲ្យបានល្អ។ បង្កើតទម្លាប់សំរាប់លោកអ្នកហើយនិងកូនលោកអ្នក ហើយកាន់ឲ្យខ្ជាប់ខ្ជួននូវទម្លាប់នេះ។
ជញ្ជឹងគិតដល់អ្វីដែលពិតជាមានសារៈសំខាន់មែនដល់លោកអ្នកហើយនិងគ្រួសារលោកអ្នក ហើយសាកល្បងធ្វើអ្វីៗទាំងនេះឲ្យមានអាទិភាព។
អនុញ្ញាតថាខ្លួនលោកអ្នកមិនមែនជាមនុស្សសុក្រឹតទេ។
ជៀសវាងកុំយកការរសាយចិត្ដនិងភាពតានតឹងដាក់កូនលោកអ្នក។ យើងទាំងអស់គ្នាមានពេលដែលយើងបានធ្វើ ឬនិយាយអ្វីៗទៅកូនយើងដោយប្រឆាំងនឹងការវិនិច្ឆ័យដ៏ល្អរបស់យើង។ វាមិនអីទេក្នុងការសុំទោសកូន ហើយទទួលខ្លួនថាលោកអ្នកខុស។
សាកល្បធ្វើពេលវេលាពិសេសសំរាប់ខ្លួនលោកអ្នកហើយនិងគ្រួសាររបស់លោកអ្នក។
ពិភាក្សាជាមួយដៃគូ គ្រួសារ ឬមិត្ដភក្ដិរបស់លោកអ្នកអំពីកង្វល់និងសេចក្ដីបារម្ភ។ ការចែករំលែកបទពិសោធន៍អាចជួយលោកអ្នកឲ្យមានអារម្មណ៍ឯកឯងដ៏តិចតួច។