ការដុះខាត់នូវចរិយាសម្បត្ដិរបស់កូន

ក្មេងដែលកើតមកមិនបានដឹងថា អ្វីទៅចរិយាគួរសម ឬមិនគួរសមនោះទេ។ គេរៀនដោយមើលលោកអ្នកនិងអ្នកដទៃទៀតដែលនៅជុំវិញគេប្រព្រឹត្ដយ៉ាងដូចម្ដេចហើយនិងដោះស្រាយមកគេនិងក្មេងដទៃទៀតយ៉ាងដូចម្ដេចដែរ។

មាតាបិតាចង់ឲ្យកូនរបស់ខ្លួនចេះថែរក្សាខ្លួន, ចេះគិតហើយនិងកាន់មារយាទល្អផង។ គំនិតអំពីរបៀបដែលធ្វើឲ្យគោលដៅនេះសម្រេចបានអាចប្រែប្រួលនិងផ្លាស់ប្ដូរទៅតាមពេលវេលា?។

មនុស្សពេញវ័យចាត់ការចិញ្ចឹមកូនរបស់គេឲ្យដូចរបៀបដែលមាតាបិតាចិញ្ចឹមគេ។ ប្រសិនបើលោកអ្នកចង់ដូររបៀបចិញ្ចឹមកូនរបស់លោកអ្នក លោកអ្នកនឹងត្រូវការពេលវេលា, សេចក្ដីស្វាហាប់ហើយនិងការស៊ូប្ដូរទៀតផង។ យល់ព្រមថាលោកអ្នកអាចធ្វើកំហុសផងដែរ។

វិន័យទល់នឹងការដាក់ទណ្ឌកម្ម

សព្វថ្ងៃនេះ មាតាបិតាមានអារម្មណ៍ថាគេពុំមានអំណាចដាក់ទោសកូនរបស់ខ្លួនឡើយ។ កូនទាំងអស់ត្រូវការមានវិន័យដើម្បីមានសុវត្ថិភាពនិងសន្ដិសុខនៅពេលរៀនអំពីខ្លួនគេហើយនិងពិភពលោករបស់គេ។

វិន័យហើយនិងការដាក់ទណ្ឌកម្មគឺមិនដូចគ្នាទេ។

វិន័យគឺមកពីពាក្យឡាតាំងថា "បង្រៀន "។

ការដាក់ទណ្ឌកម្មគឺមានប្រតិកម្មត្រឡប់មកវិញហើយនិងផ្ដោតទៅលើការដាក់ទោសដោយសារចរិយាសម្បត្ដិមិនល្អ។ ក្មេងរៀនកែតម្រូវតិចតួចណាស់ពីចរិយាត្រឹមត្រូវ ឬគួរសមតាមរយៈការដាក់ទណ្ឌកម្មនោះ។

គោលដៅនៃវិន័យគឺជួយកូនឲ្យចេះទទួលការខុសត្រូវចំពោះចរិយាសម្បត្ដិរបស់គេតាមរយៈការបង្រៀនគេនូវរបៀបដែលសមរម្យដើម្បីឆ្លើយតបទៅនឹងស្ថានភាពនានា។ ពេលគេធំឡើង, កូនក្លាយជាមានអំណត់ធ្មត់ថែមទៀត។ គេយល់ថាគេសម្ដែងយ៉ាងដូចម្ដេចហើយអាចទប់ទល់នឹងចរិយារបស់គេផងដែរ។ អំណត់ធ្មត់លូតលាស់តាមរយៈការបង្រៀននិងការអប់រំពីមនុស្សពេញវ័យនូវទំនុកចិត្ដរបស់ក្មេង។

វិន័យដែលមានជោគជ័យពឹងផ្អែកលើទំនាក់ទំនងដ៏ល្អរវាងលោកអ្នកនិងកូនលោកអ្នកហើយស្ថាបនាលើចំណង់របស់កូនលោកអ្នកដើម្បីធ្វើឲ្យលោកអ្នកសប្បាយចិត្ដ។

វិន័យដែលមានជោគជ័យពាក់ព័ន្ឋនឹងការយល់ក្បួនច្បាប់ហើយនិងអ្វីកើតឡើងពេលដែលក្បួនច្បាប់នេះត្រូវបានប្រព្រឹត្ដល្មើស។

តើទណ្ឌកម្មលើរូបរាងកាយដូចម្ដេចដែរ?

វិន័យដែលមានជោគជ័យអាចសម្រេចបានដោយមិនបាច់ប្រើទណ្ឌកម្មលើរូបរាងកាយទេ។

ទណ្ឌកម្មលើរូបរាងកាយបណ្ដាលឲ្យមានការឈឺចាប់ដើម្បីបញ្ឈប់ចរិយាសម្បត្ដិនោះ។ ដូចជា, វាយកូនដោយដៃ ឬវត្ថុអ្វីមួយ។

ទណ្ឌកម្មលើរូបរាងកាយមិនជាប់ទាក់ទងនឹងការថែទាំ ឬការគោរពដល់កូននោះទេ។ វាអាចធ្វើឲ្យរសាប់រសល់, ខ្លាច ឬមិនស្ដាប់បង្គាប់ផង។

ទណ្ឌកម្មលើរូបរាងកាយបង្រៀនកូនថាអំពើឃោរឃៅអាចជារបៀបសមរម្យមួយសំរាប់ដោះស្រាយបញ្ហានានា។

ការវាយកូនមិនបានបង្រៀនរបៀបដ៏សមរម្យឲ្យមានសណ្ដាប់ធ្នាប់ល្អទេ។ ផ្ទុយទៅវិញ វាប្រហែលអាចបណ្ដាលឲ្យមានមារយាទមិនល្អជាបន្ដបន្ទាប់មកទៀត។

ជារឿយៗ កូនតែងតែរកាំចិត្ដ ឬខឹងសំបាក្រោយពីការវាយដំគេ, គេភ្លេចថាហេតុអ្វីបានជាគេទទួលទណ្ឌកម្មនោះ។

កូនរៀនដោយមើលលោកអ្នក។ និយាយទៅកូនដូចលោកអ្នកចង់ឲ្យគេនិយាយមករកលោកអ្នក។ កាន់ចរិយាដូចជាលោកអ្នកចង់ឲ្យគេកាន់ចរិយានោះដែរ។

Listen
Update Required To play the media you will need to either update your browser to a recent version, enable javascript or update your Flash plugin.