ជួយកូនដោះស្រាយព្រឹត្ដិការណ៍ដែលតានតឹង

'ជួនកាលក្មេងមិនអាចតាមទាន់មនុស្សពេញវ័យទេ។ មនុស្សពេញវ័យត្រូវការបង្អង់ល្បឿនដើម្បីយើងអាចដើរទាំងអស់គ្នា។'

សព្វថ្ងៃនេះ គ្រួសារប្រឈមមុខនឹងការតានតឹងជាច្រើន។ ដូចជា, ការធ្វើការច្រើនម៉ោង, ការលែងលះគ្នា, ការមានជម្ងឺ, ការឥតការងារធ្វើហើយនិងការផ្លាស់ប្ដូរទីលំនៅ បានប៉ះពាល់ដល់មនុស្សពេញវ័យផងនិងកូនផង។

ក្នុងខណៈដែលកូនង៉ាថ្មីម្នាក់កើតមកគឺជាពេលដ៏រំភើបនិងសប្បាយនៅក្នុងគ្រួសារ, វាក៏អាចជាពេលផ្លាស់ប្ដូរមួយដ៏សំខាន់សំរាប់អ្នកទាំងអស់គ្នា, ជាពិសេសកូនក្មេងផងដែរ។ បទពិសោធន៍ទាំងនេះប៉ះពាល់យ៉ាងខ្លាំងទៅលើការចិញ្ចឹមកូនរបស់យើង។ អារម្មណ៍ផ្ទាល់របស់លោកអ្នកនៅពេលនោះប្រហែលជាមាំមួនពេកដែលលោកអ្នកមិនអាចសង្កេត ឬមិនអាចឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់កូនលោកអ្នកផងដែរ។

តើមានអ្វីកើតឡើងចំពោះកូនលោកអ្នក?

កូនលោកអ្នកប្រហែលជាខ្លាច, ងាយឈឺចាប់និងគ្មានសន្ដិសុខនៅពេលដែលមានភាពតានតឹង ឬការផ្លាស់ប្ដូរ។

កុំស្មានថាកូនលោកអ្នកយល់នឹងអ្វីៗដែលកំពុងកើតឡើង។ នេះអាចជាការពិបាកយល់និងជាពេលដែលមិននឹងនផង។

ក្មេងអាចមានអារម្មណ៍ក្នុងការទទួលខុសត្រូវចំពោះអ្វីដែល 'អាក្រក់' កើតមានឡើងដល់អ្នកដែលគេស្រឡាញ់។

កូនក្មេងឆ្លើយតបទៅលើភាពតានតឹង ឬការផ្លាស់ប្ដូរដោយរបៀបមួយចំនួន:

  • គេប្រហែលធ្វើដូចជាក្មេងដែលមានអាយុតិចជាងអាយុគេ។ នេះគឺជារបៀបប្រាប់លោកអ្នកថាហួសពេលហើយ និងគេត្រូវការលោកអ្នក។
  • គេប្រហែលជាចចេស, ទាមទារ, ឬឆារឆៅដោយខំប្រឹងប្រែងរកការយកចិត្ដទុកដាក់, ការថែរក្សា, ការគាំទ្រហើយនិងព័ត៌មានពីលោកអ្នក។
  • គេប្រហែលជាដេករសាប់រសល់, យល់សប្ដិអាក្រក់ ឬនោមដាក់ពូក។
  • គេប្រហែលជាអៀនខ្មាស់ ឬឆាប់មួម៉ៅ។
  • គេប្រហែលជាខំសាកល្បងធ្វើអ្វីឲ្យបានល្អប្រសើរសំរាប់គ្រួសារ។
  • គេប្រហែលជាមានការពិបាកនឹងនិយាយប្រាប់លោកអ្នកថាតើគេមានអារម្មណ៍យ៉ាងណាព្រោះថាគេមិនចង់ធ្វើឲ្យលោកអ្នកព្រួយ ឬមួម៉ៅថែមទៀត។

តើធ្វើអ្វីទៅ

  • ធានារ៉ាប់រងម្ដងទៀតដល់កូនថាលោកអ្នកស្រឡាញ់គេជានិច្ច។
  • ប្រាប់កូនលោកអ្នកថាអ្វីដែលបានកើតឡើងនោះមិនមែនជាកំហុសរបស់គេទេ។ លោកអ្នកប្រហែលត្រូវការធ្វើការនេះជាច្រើនដង។
  • ឲ្យគេដឹងថាទោះបីលោកអ្នកប្រហែលជាមួម៉ៅខ្លួនឯងក៏ដោយ, លោកអ្នកក៏នៅទប់ទល់បានផងដែរ។
  • ទៀងត្រង់និងច្បាស់លាស់ចំពោះកូនអំពីអ្វីដែលកំពុងកើតមានឡើង។
  • បើអាចធ្វើបាន រាប់បញ្ចូលកូនលោកអ្នកនៅក្នុងការសម្រេចដែលមានឥទ្ឋិពលដល់គេដែរ។
  • ផ្ដល់ឱកាសដល់កូនលោកអ្នកនិយាយ។ ប្រសិនបើគេមិនអាចនិយាយមកលោកអ្នកទេ លើកទឹកចិត្ដឲ្យគេនិយាយជាមួយអ្នកណាម្នាក់ដែលគេទុកចិត្ដ។
  • ប្រាប់កូនលោកអ្នកឲ្យដឹងថាគេប្រហែលមានបទពិសោធន៍នៃអារម្មណ៍មួយចំនួន។ ធានារ៉ាប់រងគេថាមិនអីទេ ហើយនិងផ្ដល់បែបបទដល់គេដើម្បីបញ្ចេញអារម្មណ៍របស់គេយ៉ាងណាដែរ។
  • រកពេលសាកល្បងយល់ថាតើគេមានអារម្មណ៍យ៉ាងណានិងហេតុអ្វីបានជាគេប្រព្រឹត្ដិរបៀបនោះ។ មានអំណត់និងការអត់ឱនផង។
  • ព្យាយាមធ្វើតាមទម្លាប់គ្រួសារ។

ធ្វើឲ្យប្រាកដថាមានមនុស្សនៅជុំវិញដើម្បីជួយគាំទ្រទាំងរូបលោកអ្នកព្រមទាំងកូនលោកអ្នកផងដែរ។

Listen
Update Required To play the media you will need to either update your browser to a recent version, enable javascript or update your Flash plugin.