បងប្អូនប្រុសនិងស្រី

បងប្អូនប្រុសនិងស្រីអាចជាមិត្ដភក្ដិដ៏ល្អបំផុត ហើយជួនកាលក៏ធ្វើដូចជាសត្រូវដ៏អាក្រក់ បំផុតផងដែរ។ អារម្មណ៍គេទៅលើម្នាក់ៗប្រែប្រួលហើយអាចផ្លាស់ប្ដូរតាមពេលវេលារួមនឹងអាយុហើយនិងដំណាក់ការនៃការលូតលាស់របស់គេផង។

បងប្អូនប្រុសនិងស្រីអាចវាយតប់គ្នា, ចំអកដាក់គ្នាហើយនិងប្រាប់គ្នាទៅវិញទៅមក។ នេះជាការធម្មតាទេ ហើយជាបែបបទមួយដែលក្មេងរៀនរបៀបចុះសម្រុងនឹងគ្នា។

ចរិយាដូចនេះអាចកើតឡើងមកពីមូលហេតុមួយចំនួន

  • ជួនកាលវាពិបាកនឹងប្រព្រឹត្ដលើកូនឲ្យដូចគ្នាគ្រប់ពេលវេលា។ មាតាបិតាត្រូវការឆ្លើយតបទៅតាមអាយុកូនម្នាក់ៗ, បុគ្គលិកលក្ខណៈហើយនិងកាលៈទេសៈពិសេសផង។
  • វាជាការធម្មតាទេចំពោះបងប្អូនប្រុសនិងស្រីគិតនិងកាន់ចរិយាខុសពីគ្នា។ វាក៏ជាការធម្មតាទេចំពោះកូនដែលមិនយល់ស្របគ្នានៅពេលខ្លះ។
  • ជារឿយៗបងប្អូនប្រុសនិងស្រីប្រហែលជាវាយតប់គ្នាដែលជាបែបបទមួយសំរាប់ទាញការយកចិត្ដទុកដាក់របស់មាតាបិតា។
  • ជារឿយៗកូននឹងប្រកែកគ្នាអំពីអ្វីដែលគេយល់ថាមិនត្រឹមត្រូវ។

ការឆ្លើយតបទៅនឹងបងប្អូន

ឲ្យតម្លៃនិងគោរពបុគ្គលភាព, សេចក្ដីត្រូវការនិងសិទ្ឋិរបស់កូនម្នាក់ៗ។ ជៀសវាងការប្រៀបធៀបមិនល្អ។

គាំទ្រការទាក់ទងគ្នាដោយគោរពដោយមានវិន័យគ្រួសារដែលអនុវត្ដលើអ្នកទាំងអស់គ្នា។

ទទួលស្គាល់និងសរសើរពេលដែលកូនចុះសម្រុងដ៏ល្អជាមួយគ្នា។

បណ្ដោយឲ្យកូនម្នាក់ៗធ្វើអ្វីដែលជាប្រយោជន៍របស់គេ។

មានសេចក្ដីសង្ឃឹមសមហេតុផលអំពីក្មេងអាចលេងជាមួយគ្នាបានយូរប៉ុណ្ណា។

ចំណាយពេលជាមួយកូនម្នាក់ៗក៏ដូចជាមួយកូនទាំងអស់ដែរ។

បណ្ដោយឲ្យកូនមានពេលដើម្បីរើសរកការប្រកែកផ្ទាល់ខ្លួនរបស់គេ, ធ្វើឲ្យប្រាកដថា ជម្លោះនោះនៅក្នុងកំរិតដែលអាចដោះស្រាយបាន។ សាកសួរកូនថាតើគេត្រូវការជំនួយពីលោកអ្នកទេដើម្បីដោះស្រាយបញ្ហានោះ។ ជ្រៀតចូលពេលដែលជម្លោះនោះកាន់តែខ្លាំងហួសពីសមត្ថភាពកូន។ កុំរកអ្នកណាម្នាក់មកស្ដីបន្ទោសឲ្យសោះ។ តោងរកដំណោះស្រាយ។

លើកទឹកចិត្ដកូនឲ្យគិតពីកូនៗដទៃទៀតតើគេមានអារម្មណ៍យ៉ាងដូចម្ដេចដែរ។

ជួយកូនឲ្យយល់ថាគ្មានវត្ថុអ្វីឡើយដែលអាច ឬគួរតែចែករំលែកគ្នានោះ។

Listen
Update Required To play the media you will need to either update your browser to a recent version, enable javascript or update your Flash plugin.