តាមភ្នែករបស់ក្មេងដែលមើលឃើញ
'កូនក្មេងតូចៗអាចធ្វើឲ្យមានអនុភាពច្រើន។'
បើយើងយល់ដឹងកាន់តែច្រើនអំពីកូនរបស់យើង យើងក៏កាន់តែអាចជួយនិងគាំទ្រគេច្រើនឡើងផងដែរ។
របៀបមួយក្នុងចំណោមរបៀបទាំងអស់នេះដែលយើងអាចធ្វើបានគឺគិតរំលឹកអនុស្សាវរីយ៍របស់យើងកាលនៅជាកុមារភាពហើយនិងនឹកគិតនូវពិភពលោកតាមទស្សនៈរបស់ក្មេងម្នាក់។
ចងចាំថាតើវាដូចអ្វីដែរកាលនៅពីក្មេង..
គិតអំពីអ្វីៗដែលសំខាន់ៗបានកើតឡើងមកលើរូបលោកអ្នកពេលនៅជាកុមារម្នាក់ហើយជញ្ជឹងគិតដល់របស់ទាំងនោះដែលបានជះអនុភាពលើជីវិតនិងការទាក់ទងរបស់លោកអ្នក។
តើមាតាបិតារបស់លោកអ្នកបាននិយាយនិងធ្វើអ្វីខ្លះដែលមានសារៈសំខាន់ចំពោះលោកអ្នក?
តើអ្វីខ្លះដែលលោកអ្នកចង់បានឲ្យដូចដែលមាតាបិតារបស់លោកអ្នកនិយាយ ឬធ្វើ?
តើបទពិសោធន៍អ្វីខ្លះដែលលោកអ្នកចង់ឲ្យកូនលោកអ្នកចងចាំ?
កូនក្មេងគិតខុសពីមនុស្សពេញវ័យ។ ធម្មតា ពួកគេមិនយល់ស្ថានភាពដូចរបៀបមនុស្សពេញវ័យយល់នោះទេ។ ដូចជា, កូនក្មេងអាចគិតថា ពួកគេជាអ្នកទទួលការស្ដីបន្ទោសពីអ្វីៗដែលគេពុំបានធ្វើកិច្ចការនោះទាល់តែសោះ។
សាកល្បងដើរតួជាកូនរបស់លោកអ្នកមួយភ្លែត ហើយយល់ដឹងនូវបទពិសោធន៍របស់ពួកគេក្នុងពិភពលោកទាំងមូល។ តើមានអារម្មណ៍យ៉ាងណាខ្លះកាលនៅវ័យជាកុមារពេលដែលគេទាំងឡាយមានវ័យធំឡើង? តើវាយ៉ាងណាដែរដែលមិនអាចរកពាក្យមកនិយាយថាលោកអ្នកមានអារម្មណ៍យ៉ាងដូចម្ដេចនោះ?
ភាពជាមនុស្សពេញវ័យ, វាជាការទទួលខុសត្រូវរបស់យើងសំរាប់គោរពនិងស្គាល់តម្លៃក្មេង។
- សាកសួរយោបល់កូនអំពីអ្វីៗដែលប៉ះពាល់ដល់ជីវិតរបស់គេ។ ជាមនុស្សពេញវ័យយើងត្រូវតែសាកល្បងថ្លឹងថ្លែងចំណង់និងមតិរបស់ក្មេងជាមួយអ្វីៗដែលមានសុវត្ថិភាពហើយនិងសមហេតុផល។ ពេលដែលគេធំបន្ដិចឡើង, តោងអនុញ្ញាតឲ្យគេមានសិទិ្ឋនិយាយច្រើនទៀតនៅក្នុងឆាកជីវិតរបស់គេ។ ផ្ដល់ឲ្យកូនលោកអ្នកមានជំរើសខ្លះហើយត្រៀមចាំទទួលជំរើសនោះ។
- ជួយកូនឲ្យចេះទទួលការខុសត្រូវ។
- យល់ដឹងថាកូនអាចគិតហើយនិងមានអារម្មណ៍ខុសផ្សេងពីរបៀបលោកអ្នកគិត។
- ធ្វើឲ្យប្រាកដថាកូនលោកអ្នកស្ដាប់គេ។ កូនត្រូវការដឹងថាលោកអ្នកគោរពគេដោយមានអារម្មណ៍ថាគេជាកូនល្អ។
- ទទួលស្គាល់នូវភាពថ្លៃថ្នូរនិងធ្វើពិធីរំលឹកបុគ្គលភាពរបស់គេ។
- ធ្វើឲ្យប្រាកដថាកូនមានសុវត្ថិភាពនិងត្រូវបានការពារផង។
កូនត្រូវការលោកអ្នកជួយគេបំប៉នឲ្យលូតលាស់និងធំធាត់ឡើង។