ការចិញ្ចឹមកូននៅក្នុងគ្រួសារចុងមួយ

គ្រួសារចុងទាំងឡាយបានក្លាយទៅជាប្រភេទនៃគ្រួសារមួយដែលកើតមានច្រើនជ ទូទៅ។

គ្រួសារចុងនីមួយៗគឺប្លែកពីធម្មតាហើយនឹងពិសោធន៍ការប្រកួតប្រជែងផងនិងរង្វាន់ផង។ ចំពោះគ្រួសារចុងថ្មីទាំងអស់ វាអាចមានពេលប្រែប្រួលដ៏សំខាន់និងការលៃសំរួលនៅពេលដែលគ្រួសារថ្មីមករួមរស់ជាមួយគ្នា។ ក្នុងអម្លុងពេលនេះ, ការថ្លឹងថ្លែងដ៏សំខាន់បំផុតគួរតែកូនមានការទាក់ទងគ្នាជាមួយមាតាបិតាគេម្នាក់ៗ។

កូនទាំងឡាយត្រូវការការធ្វើឲ្យគេទុកចិត្ដជាថ្មីពីមាតាបិតានិងមាតាបិតាចុងថាគេនៅតែមានការស្រឡាញ់ដ៏លើសលុបដដែលហើយថាវាមិនមែនជាកំហុសរបស់មាតាបិតារបស់គេទេដែលបានលែងលះគ្នានោះ។ មាតាបិតានីមួយៗត្រូវការធ្វើឲ្យប្រាកដថាគេនិយាយនៅក្នុងរបៀបវិជ្ជមានអំពីមាតាបិតាម្ខាងទៀតតែប៉ុណ្ណោះ។ មាតាបិតាទាំងឡាយត្រូវការចំណាយពេលជាមួយកូនគេឲ្យបានច្រើនដែលអាចធ្វើទៅបាន។ កូនទាំងឡាយត្រូវការការធ្វើឲ្យគេទុកចិត្ដជាថ្មីថាទោះបីគេរស់នៅ ឬមិនរស់នៅជាមួយមាតាបិតាម្នាក់ណាក៏ដោយ, មាតាបិតាទាំងពីរនឹងនៅតែជាផ្នែកមួយនៃជីវិតរបស់គេជាដរាប។

មាតាបិតាដែលមិនរស់នៅជាមួយកូនគេមានការដើរតួនាទីមួយដ៏សំខាន់។ កូនទាំងឡាយប្រហែលជាចែករំលែកកង្វល់របស់គេជាមួយលោកអ្នកអំពីគ្រួសារថ្មីគេ។ គេត្រូវការលោកអ្នកស្ដាប់និងគាំទ្រគេក្នុងរយៈពេលទាំងនេះ។ កូនទាំងឡាយត្រូវការការចិញ្ចឹមបីបាច់, សុវត្ថិភាពនិងសន្ដិសុខមួយជាមួយមាតាបិតាទាំងពីរខាងព្រោះគេចាប់ផ្ដើមបង្កើតការទាក់ទងជាមួយមនុស្សពេញវយនិងកូនថ្មីៗនៅក្នុងគ្រួសារចុងរបស់គេ។

មាតាបិតាចុងនានានៅក្នុងគ្រួសារចុងថ្មីត្រូវគិតអំពី:

 • ការបង្កើតការទាក់ទងគ្នាជាមួយកូនរបស់ដៃគូថ្មី
 • ការគាំទ្របងប្អូនចុងថ្មីដើម្បីបង្កើតការទាក់ទងទៅវិញទៅមកជាមួយគ្នា
 • វិធីនៃគំនិតចិញ្ចឹមកូនរបស់គេមានដូចគ្នា ឬខុសគ្នានិងយល់ស្របលើវិធីនៃចិញ្ចឹមកូនទាំងអស់គ្នានៅក្នុងគ្រួសារថ្មី។

ចំពោះកូនខ្លះ គ្រួសារចុងថ្មីប្រហែលជាការផ្លាស់ប្ដូរមួយដ៏ពិបាក។ កូនប្រហែលជា

 • បាត់បង់ឋានៈរបស់គេនៅក្នុងគ្រួសារនេះ
 • ចែកបន្ទប់ដេកមួយកាលដែលគេធ្លាប់មានបន្ទប់មួយតែម្នាក់ឯង
 • ត្រូវចែករំលែកមាតាបិតាដែលគេមានមាតាបិតានេះសំរាប់តែគេមុនមានការទាក់អងគ្នាថ្មីនេះ
 • ចង់បានគ្រួសារពីមុនមកវិញ
 • ដូរផ្ទះ, បោះបង់មិត្ដភក្ដិ, សាលារៀននិងការធ្លាប់ស្គាល់ឯទៀតៗរួមមានមាតាបិតាដទៃទៀត។

ទោះជាយ៉ាងណាក៏ដោយ, វាក៏ប្រហែលជាមានអត្ថប្រយោជន៍សំខាន់ចំពោះកូននៅក្នុងគ្រួសារចុងដែរ ដូចជាៈ

 • មាតាបិតាគេមានការសប្បាយរីករាយច្រើននៅក្នុងការទាក់ទងគ្នាថ្មីនេះ
 • មានមនុស្សពេញវ័យបន្ថែមទៀតដើម្បីថែទាំគេ, រួមមានជីដូនជីតាថ្មី
 • កូននេះមានបងប្អូនប្រុសស្រីថ្មី
 • ឱកាសចូលជាចំណែកនៃគ្រួសារមួយម្ដងទៀត។

មានវិធីច្រើនណាស់ដែលមាតាបិតានិងមាតាបិតាចុងអាចជួយកូនៗតាមរយៈការផ្លាស់ប្ដូរនេះ។ ក្មេងបង្ហាញអារម្មណ៍គេតាមរយៈអាកាប្បកិរិយារបស់គេ។ ពេលអាកប្បកិរិយារបស់ក្មេងផ្លាស់ប្ដូរទៅជាអាក្រក់ជាងមុននោះ, ក្មេងនិយាយថាគេមិនស្រួលទេ។ សូមយកចិត្ដទុកដាក់លើអ្វីៗដែលកូនលោកអ្នកនិយាយប្រាប់លោកអ្នកតាមរយៈពាក្យសំដីនិងអាកប្បកិរិយារបស់គេហើយសូមខ្វល់ខ្វាយនឹងកង្វល់គេឲ្យប្រាកដប្រជាផង។

អាកប្បកិរិយាទូទៅដែលបញ្ចេញឲ្យឃើញថាក្មេអយល់ថាការផ្លាស់ប្ដូរនេះពិបាក រួមមានៈ

 • ការថយក្រោយនៃការលូតលាស់ ដូចជាការត្រឡប់ទៅនោមដាក់ពូក ឬនិយាយសាមញ្ញដូចកូនង៉ាជាដើម
 • យល់សប្ដិអាក្រក់ហើយនិងការពិបាកដេកច្រើនថែមទៀត
 • បញ្ហានៅសាលារៀន-កំរិតសិក្សាធ្លាក់ចុះនិងការមិនចង់ចូលរួមក្នុងសកម្មភាពនានាទៀតទេដែលកាលពីមុនគេចូលចិត្ដ
 • ក្លាយទៅជាគឃ្លើន ឬមិនចូលចិត្ដជំនុំចំណោម

ជាមាតាបិតានិងមាតាបិតាចុង លោកអ្នកត្រូវៈ

 • ស្ដាប់កូនលោកអ្នក
 • សាកល្បងយល់ដឹងស្ថានភាពពីទស្សនៈរបស់កូន
 • លើកទឹកចិត្ដកូនទាំងអស់នៅក្នុងគ្រួសារថ្មីឲ្យនិយាយអំពីអារម្មណ៍ ឬបញ្ហាគេ
 • គាំទ្រការទាក់ទងគ្នា ក៏ប៉ុន្តែទុកឲ្យគេមានការលូតលាស់ទៅតាមល្បឿនគេ
 • បង្កើតទម្លាប់នៅក្នុងស្ថានភាពគ្រួសារថ្មីដែលផ្តល់នូវសន្ដិសុខសំរាប់កូនទាំងអស់
 • បង្កើតពេលវេលាជាមួយកូនម្នាក់ៗមួយទល់មួយ
 • រំលឹកកូនលោកអ្នកថាលោកអ្នកស្រឡាញ់គេ ហើយនិងនៅជាមួយគេជាដរាប