ការត្រួតត្រាការប៉ះទង្គិចនៃមាតាបិតា

ក្រុមគ្រួសារសព្វថ្ងៃនេះពិសោធនូវភាពតានតឹងមួយចំនួនដែលអាចដាក់ការគាបសង្កត់លើទំនាក់ទំនងនៃមាតាបិតា។ជួនកាលកិច្ចការនៃការចិញ្ចឹម កូនអាចជាមូលហេតុនៃស្ថានភាពតានតឹងនិងប៉ះទង្គិចរវាងមាតាបិតា។ ការខ្វែងគំនិតគ្នាគឺមិនអាចជៀសផុតផងនិងល្អចំពោះសុខភាពផងនៅក្នុងទំនាក់ទំនងណាមួយ។ បញ្ហាសំខាន់គឺថាដោះស្រាយដោយរបៀបណា។ ការជៀសវាងការខ្វែងគំនិតគ្នាអាចមានន័យថាការជៀសវាងបញ្ហាសំខាន់ៗដែលនឹងគួរទទួលស្គាល់ហើយនិងដោះស្រាយ។

បែបបទដែលមាតាបិតាបកស្រាយការប៉ះទង្គិចរៀងរាល់ថ្ងៃនេះ មានឥទ្ឋិពលសំខាន់ណាស់មកលើកូនរបស់គេ។ ការយល់សុវត្ថិភាពនិងសុខុមាលភាពរបស់ក្មេងគឺទាក់ទងគ្នាយ៉ាងជិតស្និទ្ឋិទៅនឹងការសំដែងអាការៈរវាងគ្នានិងគ្នារបស់មាតាបិតា។

កូនរៀនតាមរបៀបដែលគេឃើញមាតាបិតាគេទាក់ទងគ្នាទៅវិញទៅមក

ពេលមាតាបិតាត្រួវគ្នាដ៏ល្អនោះ ទំនាក់ទំនងរបស់គេផ្ដល់មូលដ្ឋានដ៏មាំមួនដល់ការគាំទ្រ ការរុករកហើយនិងទំនាក់ទំនងជាមួយក្មេងដទៃទៀតផង។ ក្មេងអាចលៃលកដោះស្រាយហើយនិងរៀនរបៀបបកស្រាយនូវការ ប៉ះទង្គិច ប្រសិនបើគេឃើញមាតាបិតារបស់គេខ្វែងគំនិតគ្នាពីពេលមួយទៅពេលមួយ ហើយនិងដោះស្រាយភាពមិនចុះសម្រុងគ្នារបស់គេតាមវិធីស្ថាបនា។ ទោះជាយ៉ាងណាក៏ដោយ ក្មេងត្រូវប៉ះពាល់ខ្លាំងដោយអវិជ្ជមាននូវការប៉ះទង្គិចដែលមានជាញឹកញាប់និងមិនដោះស្រាយរវាងមាតាបិតាគេផង។

ក្មេងមិនត្រូវឮ ឬឃើញការប៉ះទង្គិចដែលប៉ះពាល់ដោយអវិជ្ជមានដល់រួបគេទេ។ ក្មេងឆាប់មានអារម្មណ៍ទៅលើបរិយាកាសយ៉ាងរំភើបចិត្ដនៅក្នុងផ្ទះហើយចាប់ដឹងភាពតានតឹងយ៉ាងងាយស្រួល។

ក្មេងខ្លះអាចដោះស្រាយការប៉ះទង្គិចគ្រាន់បើជាងក្មេងដទៃទៀត។ នេះទាក់ទិនទៅនឹងការរំជើបរំជួលអារម្មណ៍របស់ក្មេងហើយនិងវត្ដមាននៃទំនាក់ទំនងសំខាន់ដទៃទៀតដែលអាចផ្ដល់ក្មេងនូវការគាំទ្រ ឧទាហរណ៍ ជីដូនជីតាជាដើម។

ការប៉ះទង្គិចអាចធ្វើឲ្យក្មេងឈឺចាប់ហើយនិងខូចប្រយោជន៍ផង។ ការប៉ះទង្គិចយ៉ាងខ្លាំងរវាងមាតាបិតា ប្រហែលជាបណ្ដាលឲ្យក្មេងខ្លះមានបញ្ហាខាងអាកប្បកិរិយា សង្គមនិងការលូតលាស់មួយចំនួនទៀតផង។ ក្មេងអាចទៅជាឈឺចាប់ រសាប់រសល់ តោងជាប់ សាហាវ ឬមិនស្គាប់បង្គាប់ផង។ គេអាចពិសោធការរំខានក្នុងដំណេក បញ្ហាក្នុងការផ្ចង់គំនិតនិងរៀនសូត្រព្រមទាំងភាពលំបាកក្នុងទំនាក់ទំនងនៅក្នុងក្រុមមិត្ដភក្ដិរបស់គេផងដែរ។

ការត្រួតត្រាការប៉ះទង្គិចគ្នា

ជៀសវាងការឈ្លោះប្រកែកគ្នានៅចំពោះមុខកូន។

កុំទុកកូននៅក្នុងជំហរដែលគេមានអារម្មណ៍ថា គេត្រូវតែកាន់ជើងម្ខាងៗ។

ជៀសវាងការយកកូនធ្វើជាវិធី "បង្ខិតបង្ខំ" ដៃគូរបស់លោកអ្នកឲ្យយល់ស្របនឹងលោកអ្នក។

ធ្វើគំរូក្នុងរបៀបពិគ្រោះគ្នាអំពីការខ្វែងគំនិតនិងដោះស្រាយការប៉ះទង្គិចដោយស្ងប់ស្ងៀម។

បញ្ជាក់ឲ្យច្បាស់ជាមួយកូនថា គេមិនមែនជាអ្នកត្រូវស្ដីបន្ទោសមកពីការឈ្លោះគ្នានោះទេ។

រកពេលស្ដាប់ហើយនិងទទួលស្គាល់នូវអារម្មណ៍និងកង្វល់របស់កូនអំពីការឈ្លោះគ្នានោះ។

គោរពការខ្វែងគំនិតគ្នារវាងលោកអ្នកហើយនិងដៃគូលោកអ្នក – លោកអ្នកនឹងមិនស្រុះស្រួលគ្នាជានិច្ច។

ស្ម័គ្រចិត្ដធ្វើសហការជាមាតាបិតា ទោះបីលោកអ្នកមើលមុខគ្នាមិនចំពីរឿងអ្វីៗក៏ដោយ។

ស្វែងរកជំនួយពីអ្នកមានជំនាញការ ប្រសិនបើកម្រិតនៃការប៉ះទង្គិចនេះប៉ះពាល់ដោយអវិជ្ជមានដល់កូនលោកអ្នក ហើយនិងទំនាក់ទំនងរបស់លោកអ្នកទៀតផង។