ការរក្សាកូនឲ្យមានសុវត្ថិភាពពីគ្រោះថ្នាក់

ជាមាតាបិតា, យើងអាចផ្សាភ្ជាប់អារម្មណ៍ដែលបានសាកល្បង, នៅពេលខ្លះ, ទៅនឹង កំរិតនៃសមត្ថភាពចិញ្ចឹមកូនរបស់យើង។

ជួនកាលយើងអាចយល់ថាហួសពីការគ្រប់គ្រង។ក្នុងស្ថានភាពដទៃទៀត, យើងអាចមានបញ្ហាផ្ទាល់ខ្លួនដែលបញ្ឈប់យើងពីការថែរក្សាកូនរបស់យើង។ នេះអាចបណ្ដាលឲ្យកូនទទួលការរំលោភ ឬការមិនយកចិត្ដទុកដាក់ផង។ ទាំងអស់នេះគឺជាប្រធានបទពិបាកនឹងនិយាយ, ក៏ប៉ុន្ដែដោយអកុសល, បញ្ហារំលោភនិងមិនយកចិត្ដទុកដាក់នឹងកូនក្មេងគឺមានជាទូទៅ។ បញ្ហាទាំងអស់នេះមានឥទ្ឋិពលដល់ក្មេងនិងគ្រួសារមកពីសាវតារទាំងអស់, ហើយនិងកើតមានឡើងដោយមូលហេតុខុសៗគ្នាជាច្រើន។

បទពិសោធន៍នៃការរំលោភនិងការមិនយកចិត្ដទុកដាក់ដល់ក្មេងអាចមានផលវិបាកយ៉ាងខ្លាំងដល់ក្មេងនិងអ្នកនៅវ័យក្មេងដោយរាប់បញ្ចូលបញ្ហាយ៉ាងខ្លាំងក្លាខាងផ្លូវចិត្ដ, ខាង សង្គមហើយនិងខាងចិត្ដសាស្រ្ដផង។

ការរំលោភលើក្មេងអាចបណ្ដាលឲ្យមានការវាយតម្លៃអាក្រក់, ការពិបាករៀនសូត្រហើយនិងបញ្ហាចរិយានៃកូនផង។

កូនក្មេងមានសិទិ្ឋទទួលសុវត្ថិភាពនិងការការពារ

ជាមាតាបិតា, ការទទួលខុសត្រូវរបស់លោកអ្នកគឺទទួលស្គាល់នៅពេលណាដែលលោកអ្នកត្រូវការជំនួយមុនគ្រោះថ្នាក់កើតមានឡើង។

ប្រសិនបើលោកអ្នកយល់ថាលោកអ្នកប្រហែលធ្វើឲ្យកូនរងទុក្ខ, ឬបានធ្វើឲ្យកូនរងទុក្ខហើយនោះ, វាសំខាន់ណាស់ដែលលោកអ្នករកជំនួយភ្លាមៗ។

ឈប់ ធ្វើអ្វីៗដែលលោកអ្នកកំពុងធ្វើ។

គិតថា តើកូនលោកអ្នកនិងខ្លួនលោកអ្នកផ្ទាល់បានប៉ះពាល់របៀបណាដោយសារអ្វីៗដែលកំពុងកើតមានឡើង។

ធ្វើ អ្វីមួយដើម្បីផ្លាស់ប្ដូរបញ្ហា។

រកការគាំទ្រ ដើម្បីធ្វើឲ្យមានការផ្លាស់ប្ដូរ។

ការស្វែងរកការគាំទ្រនិងជំនួយអាចត្រូវមានសេចក្ដីក្លាហាន។ យ៉ាងណាក៏ដោយ, ការចាត់ វិធានការនេះគឺជាការចាំបាច់ចំពោះលោកអ្នកហើយនិងកូនលោកអ្នក។

ការស្វែងរកការគាំទ្រនិងជំនួយបង្ហាញឲ្យឃើញនូវ:

  • ការស្រឡាញ់កូនរបស់លោកអ្នក
  • សមត្ថភាពលោកអ្នកទទួលស្គាល់ថា វាមានបញ្ហាមួយ
  • ចំណង់របស់លោកអ្នកចំពោះអ្វីៗដែលធ្វើឲ្យមានការប្លែកគ្នាចំពោះគ្រួសារលោកអ្នក
  • ការប្ដូរផ្ដាច់របស់លោកអ្នកធ្វើការឆ្ពោះទៅរកការផ្លាស់ប្ដូរអ្វីៗដើម្បីឲ្យប្រសើរឡើងទៀត។
Listen
Update Required To play the media you will need to either update your browser to a recent version, enable javascript or update your Flash plugin.