ជាជីដូនជីតា

និមិត្ដរូបនៃជីដូនជីតាហើយនិងតួនាទីរបស់គាត់នៅក្នុងក្រុមគ្រួសារបានផ្លាស់ប្ដូរក្នុងរយៈពេល30 ឆ្នាំកន្លងមកនេះ។ តួនាទីនៃជីដូនជីតាជាមួយចៅគាត់អាចប្រែប្រួលនៅក្នុងស្ថានភាពគ្រួសារនីមួយៗ។ វាពុំមានគោលការណ៍ណែនាំធ្វើជាជីដូនជីតាទេ។ ជីដូនជីតានីមួយៗត្រូវដើរក្នុងផ្លូវមួយដ៏លំបាករវាងការផ្ដល់ការគាំទ្រនិងការដែលគេមើលឃើញថាមានការជ្រៀតជ្រែករវាងការចង់ឲ្យកូនគាត់ចិញ្ចឹមកូនតាមរបៀបដែលគាត់បានចិញ្ចឹម ឬក៏ទុកឲ្យពួកគេដោះស្រាយតាមវិធីរបស់គេដោយខ្លួនឯង។

ជីដូនជីតាខ្លះរស់នៅជាមួយក្រុមគ្រួសារគាត់ហើយមើលថែទាំចៅៗគាត់នៅពេលដែលមាតាបិតារបស់ចៅធ្វើការ។ ជីដូនជីតាទាំងនេះទាក់ទិនយ៉ាងសំខាន់នៅក្នុងជីវិតរបស់ចៅគាត់, ជួនកាលចេញមុខក្នុងការចិញ្ចឹមចៅគាត់ផង។ ពេលដែលពុំបានរស់នៅជាមួយចៅ, ជីដូនជីតាដទៃទៀតក៏ចូលរួមទាំងស្រុងក្នុងការថែទាំចៅគាត់ផងដែរ, ដូចជា, ជួយយកចៅទៅនិងយកចៅមកពីសាលារៀននិងថែទាំចៅនៅក្រោយម៉ោងសាលារៀននិងនៅពេលវិស្សមកាលផងដែរ។

ក្នុងគ្រួសារខ្លះ, ជីដូនជីតានៅមានការងារធ្វើនៅឡើយហើយប្រហែលជាមិនអាច, ឬចង់, ទទួលយកនាទីចំបងដូចនេះនៅក្នុងជីវិតចៅគាត់ទេ។ ជីដូនជីតាទាំងនេះប្រហែលជាទាក់ទិនច្រើននៅក្នុងនាទី \ថែទាំក្មេងម្ដងម្កាល|, ឬចំណាយពេលខ្លះជាមួយចៅនៅពេលនិងនៅកន្លែងណាដែលសមគួរចំពោះជីដូនជីតាផងនិងគ្រួសារផង។

ជីដូនជីតាដទៃទៀតប្រហែលជាមិនមកលេងចៅជារឿយៗទេ, ឬពុំមានការទាក់ទងគ្នា ទាល់តែសោះ។ នេះអាចមកពីមូលហេតុមួយចំនួនរួមមានការរស់នៅឆ្ងាយពីក្រុមគ្រួសារពេក ឬប្រហែលជាហេតុបណ្ដាលមកពីការប៉ះទង្គិចនៅក្នុងគ្រួសារ។ នេះប្រហែលជាប្រភពនៃទុក្ខព្រួយចំពោះជីដូនជីតាដែលប្រហែលមានអារម្មណ៍ថាគាត់ខ្វះការចូលរួមក្នុងផ្នែកនៃជីវិតរបស់ចៅគាត់។

សព្វថ្ងៃនេះ, ជីដូនជីតាក៏រឹតតែអាចជាមាតាបិតាពេញម៉ោងមើលចៅនៅក្នុងផ្ទះរបស់គាត់ដោយហេតុថាមាតាបិតារបស់ចៅមិនអាច ឬមិនពេញចិត្ដថែទាំពួកគេទេ។ ទោះជាកាលៈទេសៈអ្វីក៏ដោយ, ជីដូនជីតាគឺជាមនុស្សដ៏សំខាន់នៅក្នុងជីវិតចៅរបស់គាត់។ ចំពោះចៅវិញ, ជីដូនជីតាផ្ដល់នូវ \ផ្ទះដែលនៅឆ្ងាយពីផ្ទះ|, សន្ដិសុខ, ការគាំទ្រហើយនិងការស្រឡាញ់ឥតលក្ខខ័ណ្ឌ។

  • ជីដូនជីតាច្រើនមានពេលចំណាយជាមួយចៅគាត់ដែលមាតាបិតាគេរវល់ដ៏មមាញឹកពុំមានពេលទេ។ សូមសាកល្បងចំណាយពេលជាមួយចៅដោយលំហែ, នៅតាមកន្លែងក្មេងលេង, ទៅដើរលេងឲ្យឆ្ងាយហើយនិងបង្ហាត់ចៅអំពីពិភពរស់នៅរបស់គេ។
  • ជីដូនជីតាគឺជាការគាំទ្រដ៏សំខាន់សំរាប់ចៅ។ សូមមានពេលស្ដាប់ចៅរបស់ លោកអ្នក, លោកអ្នកអាចជួយចៅលោកអ្នកដោះស្រាយបញ្ហានានា ឬកង្វល់ទាំងឡាយដែលពួកគេប្រហែលជាមាន។
  • ជួនកាលជីដូនជីតាអាចផ្ដល់នូវមតិយោបលឆ្លាស់គ្នានៅក្នុងជម្លោះរវាងមាតាបិតានិងកូន ដូច្នេះហើយវាអាចមានប្រយោជន៍នៅក្នុងដំណោះស្រាយបញ្ហានានា។ សូមកុំចូលជើងខាងណា, ក៏ប៉ុន្ដែគួរតែជួយចៅលោកអ្នកនិងមាតាបិតារបស់ចៅឲ្យយល់ទស្សនៈគ្នាទៅវិញទៅមកឲ្យកាន់តែប្រសើរឡើងទៀត។
  • ចៅអាចចែករំលែកពិភពរស់នៅរបស់គេជាមួយជីដូនជីតាគេ។ ចៅអាចបង្ហាត់លោកអ្នកអំពីបច្ចេកទេសថ្មីៗ, រីឯលោកអ្នកវិញអាចចែករំលែករបៀបរស់នៅដែលធ្លាប់មានមុនពេលបច្ចេកទេសថ្មីៗនេះដែលចៅរបស់លោកអ្នកបានសន្មត់។
  • សូមធ្វើពិធីដើម្បីសម្ដែងសេចក្ដីអបអរនឹងជោគជ័យរបស់ចៅលោកអ្នក។ សូមលើកទឹកចិត្ដគេសាកល្បងរបស់ថ្មីៗ។ សូមបង្ហាញគេនូវសារៈសំខាន់នៃសេចក្ដីសង្ឃឹមនិងសុទិដ្ឋិនិយម។ ជីដូនជីតាអាចបើកអំណាចឲ្យចៅដើម្បីសប្បាយរីករាយក្នុងជីវិតដោយចែករំលែកជីវិតតាមរយៈការឃើញរបស់គេ។