ភារកិច្ចជាមាតាបិតា

ភារកិច្ចជាមាតាបិតាគឺជាមុខងារមួយយ៉ាងសំខាន់បំផុតដែលលោកអ្នកអាចធ្វើបាន។ វាក៏បន្ដទៀតបានមួយជីវិតដែរ។ អ្នកខ្លះនិយាយថាវាជាដំណើរមួយពោពេញដោយរង្វាន់ដែលគួរឲ្យភ្ញាក់ផ្អើលហើយជួនកាលហាក់ដូចជាមិនអាចមានការប្រកួតប្រជែងបានឡើយ។

ជំនឿសាមញ្ញនៃការចិញ្ចឹមកូន

ខ្ញុំគួរតែដឹងចម្លើយទាំងអស់នេះ។

លោកអ្នកមិនត្រូវដឹងអ្វីៗទាំងអស់ទេ។ គ្មានមាតាបិតាណាមួយដឹងចម្លើយទាំងអស់នោះទេ។ វាគ្មានវត្ថុអ្វីដែលថាការចិញ្ចឹមកូនមាន 'របៀបមួយសមស្របទាំងអស់ទេ'។ មាតាបិតាត្រូវតែយល់ដឹងហើយនិងអាចឆ្លើយតបនឹងបុគ្គលិកលក្ខណៈដែលប្លែកពីធម្មតា, កម្លាំងហើយនិងចំណុចខ្សោយរបស់កូនម្នាក់ៗ។ មានសេចក្ដីសង្ឃឹមដ៏សមហេតុផលចំពោះលោកអ្នក។ មានទំនុកចិត្ដលើអ្វីៗដែលលោកអ្នកដឹង។ វាមិនអីទេដែលនិយាយថាខ្ញុំមិនដឹង។ ស្វែងរកនូវអ្វីៗដែលលោកអ្នកពុំសូវមានទំនុកចិត្ដបន្ថែមទៀត។

ការចិញ្ចឹមកូនស្របតាមធម្មជាតិ។

ការចិញ្ចឹមកូនត្រូវការយល់ដឹង, ការតស៊ូ, មនោគតិ, ឋាមពល, ចំណេះដឹងហើយនិងសេចក្ដីអត់ធ្មត់។ មាតាបិតាទាំងអស់ត្រូវការការគាំទ្រ។ សម្ដែងអបអរសាទរដល់អ្វីដែលលោកអ្នកបានធ្វើដ៏ល្អប្រពៃ។ ទទួលស្គាល់ថាវាអាចមានអ្វីៗដែលលោកអ្នកអាចធ្វើដោយឡែកផ្សេងទៀតបាន។ កុំធ្វើតឹងរឹងនឹងខ្លួនឯងពេក។ គ្រប់មាតាបិតាធ្វើកំហុសហើយរៀនសូត្រតាមរយៈបទពិសោធន៍។ វានៅតែមានកំហុស ប្រសិនបើលោកអ្នកនៅតែប្រព្រឹត្ដធ្វើវាម្ដងទៀត។ យល់ថាការចិញ្ចឹមកូននោះមានកត្ដាចុះនិងឡើងហើយទទួលស្គាល់ថាកិច្ចការនេះជាការធម្មតាទេ។

ការចិញ្ចឹមកូនខ្ញុំគឺជាមុខងាររបស់ខ្ញុំ។

ផ្អែកលើប្រវត្ដិសាស្រ្ដ, គ្រួសារឆ្ងាយហើយនិងអ្នកជិតខាងបានជួយចែករំលែកក្នុងកិច្ចទទួលខុសត្រូវចំពោះការថែរក្សាកូន។ មាតាបិតាសម័យឥឡូវនេះ, មានគំនិតថាការចិញ្ចឹមថែរក្សាកូនជាការទទួលខុសត្រូវតែម្នាក់ឯងច្រើនជាងពីពេលមុនៗទៅទៀត។ ជារឿយៗ, មាតាបិតាទាំងឡាយអាចមានអារម្មណ៍សន្និដ្ឋានដូច្នោះតែម្នាក់ឯង។ ក៏ប៉ុន្ដែលោកអ្នកនឹងឃើញថាមាតាបិតាដទៃៗទៀតជាច្រើននាក់មានអារម្មណ៍ដូចគ្នាបេះបិទ! ។ការស្នើសុំការគាំទ្រគឺជាការល្អមួយដែលធ្វើសំរាប់លោកអ្នកហើយនិងកូនលោកអ្នក។ ស្វែងរកការគាំទ្រពីក្រុមគ្រួសារ, មិត្ដភក្ដិ, កិច្ចបំរើផ្នែកសហគមន៍និងផ្នែកគាំទ្រគ្រួសារ។

ការចិញ្ចឹមកូនគឺជាសកម្មភាពនៃសហគមន៍មួយ - ប្រជាជនជាច្រើននាក់ដើរតួដ៏សំខាន់មួយក្នុងឆាកជីវិតរបស់ក្មេង។ ជីដូនជីតា, មា, មីង, មិត្ដភក្ដិ, គ្រូបង្រៀនហើយនិងអ្នកជិតខាងទាំងអស់នេះចូលរួមនិងគាំទ្រស្ថានភាពជីវិតគ្រួសារ។

ថែរក្សាខ្លួនលោកអ្នកឲ្យបានល្អប្រសើរក៏ដូចកូនលោកអ្នកផងដែរ។

កូននិងមាតាបិតារៀនសូត្រជាមួយគ្នា

មាតាបិតាពុំមែនជាអ្នកល្អឥតខ្ចោះនោះទេ។ រីឯកូនវិញ ក៏មិនមែនល្អឥតខ្ចោះនោះដែរ។

វាមានបែបបទជាច្រើនចំពោះមាតាបិតា។ កូននិងមាតាបិតារៀនសូត្រពីគ្នាទៅវិញទៅមក។

ក្មេងគ្រប់អាយុកាលតែងតែមើល, ស្ដាប់ហើយនិងរៀនសូត្រតាមមាតាបិតារបស់គេជានិច្ច។ គេមើលរបៀបដែលលោកអ្នកធ្វើអ្វី, របៀបដែលលោកអ្នកបញ្ចេញអារម្មណ៍របស់លោកអ្នកហើយនិងរបៀបដែលលោកអ្នកចូលសម្រុងគ្នានឹងអ្នកដទៃទៀត។

ភាពជាមាតាបិតាម្នាក់, លោកអ្នករៀនសូត្រជានិច្ចជាកាលឲ្យបានច្រើនឡើងថែមទៀតអំពីកូនលោកអ្នកពេលដែលកូនមានវ័យផ្លាស់ប្ដូរនិងធំធាត់ឡើង។

ការចិញ្ចឹមកូនរបស់លោកអ្នកគួរតែផ្លាស់ប្ដូរទៅតាមការផ្លាស់ប្ដូរនៃសេចក្ដីត្រូវការរបស់កូន លោកអ្នក។

Listen
Update Required To play the media you will need to either update your browser to a recent version, enable javascript or update your Flash plugin.