គ្រួសារដែលសប្បាយ, មាំទាំ

គ្រួសារដែលសប្បាយ, មាំទាំបង្កើតនូវការដឹងន័យនៃសុខុមាលភាពនៅក្នុងគ្រួសារនិងនៅក្នុងសមាជិកគ្រួសារម្នាក់ៗ។ សុខុមាលភាពរួមមានសុខភាពខាងខ្លួនប្រាណ, ខាងខួរក្បាល, ខាងអារម្មណ៍និងខាងសង្គម។ គ្រួសារដែលសប្បាយ, មាំទាំលើកទឹកចិត្ដនិងគាំទ្រគ្នាទៅវិញទៅមកដើម្បីសុទិដ្ឋិនិយម, ក្ដីសង្ឃឹមហើយនិងតស៊ូជាមួយគ្នាដើម្បីសម្រេចដោយបុគ្គលនិងដោយក្រុមគ្រួសារ។ នៅក្នុងគ្រួសារដែលសប្បាយ, មាំទាំ ម្នាក់ៗមានសិទិ្ឋដើម្បីមានអារម្មណ៍សុខសប្បាយ, ស្រួល, សប្បាយហើយនិងស្រ ឡាញ់។ មាតាបិតាដែលមានបន្ទុកផ្ដល់នូវគំរូតួយ៉ាងសមរម្យសំរាប់កូនគេនិងសំរាប់បរិយាកាសនៃការថែទាំបីបាច់ដែលនៅក្នុងនោះពួកគេអាចលូតលាស់បានល្អ។

គម្រោងការណ៍ស្រាវជ្រាវកម្លាំងគ្រួសារសំគាល់ឃើញកម្លាំងចំនួនប្រាំបីដែលគ្រួសារខ្លាំង, សប្បាយនៅក្នុងប្រទេសអូស្រ្ដាលីមានជាទូទៅ។ កម្លាំងទាំងអស់នេះគឺៈ

ការទាក់ទងគ្នាៈ

តម្លៃនៃគ្រួសារដែលសប្បាយ, មាំទាំបើកការទាក់ទងគ្នាជាផ្លូវពីរទៅវិញទៅមក។ នេះមានន័យថាមាតាបិតានិងកូនៗធ្វើឲ្យប្រាកដថាគ្រប់រូបស្ដាប់គ្នាទៅវិញទៅមកព្រមទាំងមានភ័ព្ទសំណាងនិយាយគ្នាផង។ គ្រួសារដែលសប្បាយ, មាំទាំបង្កើតឱកាសសំរាប់ គ្រួសារទាំងមូលចូលរួមក្នុងការពិគ្រោះគ្នាអំពីរឿងរបស់ម្នាក់ៗព្រមទាំងឱកាសដើម្បីពិគ្រោះរឿងនិងបញ្ហានានាផងដែរ។

ភាពសប្បាយនៅជុំគ្នាៈ

ភាពសប្បាយនៅជុំគ្នាគឺជាការបង្កើត \ជ័រកាវ| មួយដើម្បីជួយគ្រួសារបង្កើតន័យជាសមាជិកគ្រួសារ។ ភាពសប្បាយនៅជុំគ្នាគឺជាការចែករំលែកស្រដៀងគ្នានូវតម្លៃ, ជំនឿ ហើយនិងសីលធម៌។ កូនៗត្រូវមើលឃើញថាជាសមាជិកសំខាន់មួយនៅក្នុងគ្រួសារ ដែលមានន័យយ៉ាងមាំជាសមាជិកក្នុងគ្រួសារនេះ។ គ្រួសារដែលសប្បាយ, មាំទាំរាប់អានស្មោះត្រង់នឹងគ្នារៀងរហូតអស់មួយជីវិត។

ការចែករំលែកសកម្មភាពនានាៈ

គ្រួសារដែលសប្បាយ, មាំទាំចែករំលែកនិងធ្វើអ្វីទាំងអស់ជាមួយគ្នា។ នេះអាចរួមមានកីឡា, លេងល្បែង, អានសៀវភៅរឿង, ចំណាយពេលវេលាជាមួយគ្នា, ចែករំលែកការចូលចិត្ដហើយនិងការឈប់សំរាក។ ពេលកូនៗកាន់តែធំឡើង គំនិតឆ្នៃប្រឌិតថែមទៀតគឺជាសេចក្ដីត្រូវការដើម្បីទុកឲ្យពួកគេជាប់ពាក់ព័ន្ឋនៅក្នុងសកម្មភាពគ្រួសារ។ ការឲ្យយោបល់ រួមមានការអញ្ជើញមិត្ដភក្ដិរបស់កូនធំៗមកចូលរួមសកម្មភាពគ្រួសារហើយនិងការបង្កើតផ្ទះមិត្ដភាពមួយសំរាប់ \យុវជន| ដែលមិត្ដភក្ដិរបស់កូនត្រូវបានលើកទឹកចិត្ដយ៉ាងសកម្មឲ្យមកលេង \ទីដែលឧស្សាហ៍ទៅ|។

សេចក្ដីស្រឡាញ់ៈ

សេចក្ដីស្រឡាញ់ត្រូវបានបង្ហាញតាមរយៈការចែករំលែកពិតប្រាកដនៃអារម្មណ៍តាមការឱបរឹត, ឱបថ្នាក់ថ្នមនិងថើប។ គ្រួសារដែលសប្បាយ, មាំទាំប្រាប់គ្នាទៅវិញទៅមកថាគេមានអារម្មណ៍យ៉ាងណាៗ, គិតអំពីអារម្មណ៍អ្នកឯទៀតហើយបង្ហាញនូវការថែទាំ, កង្វល់, ភាពចេះគិតដល់គ្នាហើយនិងផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។

ការគាំទ្រៈ

សមាជិកម្នាក់ៗនៃគ្រួសារដែលសប្បាយ, មាំទាំដឹងថាសមាជិកគ្រួសារនឹងនៅទីនោះជាដរាបដើម្បីឃ្លាំមើលគេហើយនិងចាប់អារម្មណ៍ចំពោះគេ។ នៅក្នុងគ្រួសារដែលសប្បាយ, មាំទាំ, វាមិនជាអីទេ ក្នុងការស្នើសុំឲ្យជួយនិងគាំទ្រ។

ការទទួលស្គាល់ៈ

សមាជិកនៃគ្រួសារដែលសប្បាយ, មាំទាំបង្ហាញការគោរពនិងការអរគុណដល់ការខ្វែងគំនិតគ្នាទៅវិញទៅមក។ ការប្រកួតប្រជែងត្រូវបានលើកទឹកចិត្ដមិនឲ្យមានទេ ហើយសមាជិកនៃគ្រួសារទទួលស្គាល់និងវាយតម្លៃលើភាពមានតែមួយគត់ដល់គ្នាទៅវិញទៅមក, គោរពទស្សនៈឯទៀតៗ, អត់ឱនគ្នាទៅវិញទៅមកហើយនិងទុកពេលផ្ទាល់ខ្លួនឲ្យគ្នាទៅវិញទៅមកផង។

ការតស៊ូប្ដេជ្ញាៈ

គ្រួសារដែលសប្បាយ, មាំទាំត្រូវបានបូជាចិត្ដនិងស្មោះត្រង់នឹងគ្នាទៅវិញទៅមក។

ហើយនិងគ្រួសារទាំងមូលផង:

គ្រួសារដែលសប្បាយ, មាំទាំមានអារម្មណ៍មានសុវត្ថិភាពនិងសន្ដិសុខជាមួយគ្នាទៅវិញទៅមក, ទុកចិត្ដគ្នាទៅវិញទៅមកហើយនិងរក្សាពាក្យសន្យាផង។

ភាពស្វាហាប់ៈ

គ្រួសារដែលសប្បាយ, មាំទាំមានសមត្ថភាពដើម្បីប្រែប្រួលតាមកាលៈទេសៈដែលផ្លាស់ប្ដូរហើយមានអាកប្បកិរិយាវិជ្ជមានឆ្ពោះទៅលើការប្រកួតប្រជែងណាមួយដែលកើតមានឡើង។ គ្រួសារដែលសប្បាយ, មាំទាំនិយាយដោះស្រាយនូវបញ្ហា, ទុកឲ្យគ្នាទៅវិញទៅមកមានសេចក្ដីសង្ឃឹម, ហើយចាំត្រៀមខ្លួនទាំងអស់គ្នានៅក្នុងវិបត្ដិណា មួយ, បង្រៀនគ្នាជាគ្រួសារតាមដំណើរ។

នៅក្នុងគ្រួសារដែលសប្បាយ, មាំទាំ ការទំនាក់ទំនងគ្នារវាងមនុស្សពេញវ័យនិងកូនគឺការថែទាំបីបាច់និងការគាំទ្រគ្នា, ចិត្ដល្អនិងយុត្ដិធម៌, ដែលនៅក្នុងនោះកូនយល់ន័យ យ៉ាងច្បាស់អំពីសារៈសំខាន់និងជាសមាជិក។