តើខ្ញុំបានប្រាប់អ្នកនៅពេលថ្មីៗនេះថាខ្ញុំស្រឡាញ់អ្នកទេ

អ្វីៗដែលមាតាបិតាយើងនិយាយមកយើងជាកូននោះ វានៅជាប់នឹងយើងជានិច្ច។ ក្មេងត្រូវការអារម្មណ៍ថា គេទទួលការស្រឡាញ់និងទទួលខ្លួនជាខ្លួនគេ, មិនមែននៅពេលដែលគេបានធ្វើអ្វីមួយល្អនោះទេ។

កូនម្នាក់ៗមានលក្ខណៈខុសប្លែកពីគ្នា

ភាពប្លែកខុសគ្នានៅក្នុងក្មេងម្នាក់ៗគួរតែត្រូវលើកទឹកចិត្ដហើយនិងឲ្យតម្លៃគេផង។កូនម្នាក់ៗទទួលបន្ទុកផ្ទាល់ខ្លួនក្នុងការបង្កើតជាគ្រួសារ, មិត្ដភក្ដិនិងសហគមន៍។

ក្មេងត្រូវការមានអារម្មណ៍ល្អអំពីខ្លួនគេ

ការវាយតម្លៃល្អគឺអារម្មណ៍ល្អមកលើខ្លួនលោកអ្នក, អារម្មណ៍ថាលោកអ្នកមានប្រយោជន៍។

ការវាយតម្លៃផ្ដល់ឲ្យកូននូវការទុកចិត្ដនិងសេចក្ដីសង្ឃឹមនៅអនាគតរបស់គេ។ ក្មេងត្រូវការស្រឡាញ់ខ្លួនឯង, ដោយមានអារម្មណ៍ថាគេមានសារៈសំខាន់, សមត្ថភាពហើយនិងថាគេអាចសម្រេចនៅក្នុងឆាកជីវិតរបស់គេផង។ ក្មេងដែលមានការវាយតម្លៃល្អ មានការទុកចិត្ដច្រើនលើការរៀនសូត្រនិងខំសាកល្បងអ្វីៗដែលមានថ្មីៗ។

បែបបទនិយាយប្រាប់ក្មេងថាគេមានសារៈសំខាន់

ប្រាប់គេជារឿយៗថាលោកអ្នកស្រឡាញ់គេជាកូន។

បង្ហាញគេថាលោកអ្នកស្រឡាញ់គេដោយចំណាយពេលជាមួយគេ, ស្ដាប់គេ, ផ្ដល់ការឱបថ្នាក់ថ្នមនិងការញញឹមទៅរកគេឲ្យបានច្រើន។

សម្ដែងសេចក្ដីអបអរនឹងស្នាដៃរបស់គេ, មិនគិតថាកិច្ចការនោះតូចតាចឡើយ។

សរសើរគេចំពោះការសាកល្បង, មិនគិតថាលទ្ឋផលនោះយ៉ាងណាឡើយ។

រក្សាការរំលឹកពិសេសលើជោគជ័យនិងព្រឹត្ដិការណ៍សំខាន់ៗរបស់គេ។

ទុកឲ្យគេជួយលោកអ្នកធ្វើការលោកអ្នក។

ប្រាប់ឲ្យគេដឹងថា វាមិនអីទេក្នុងការធ្វើកំហុស, វាជាផ្នែកទាំងអស់នៃការរៀនសូត្រ។

ជួយគេបង្កើនកម្លាំងរបស់គេ។

សាកសួរយោបល់គេអំពីបញ្ហាគ្រួសារ។ វាបង្ហាញថាលោកអ្នកមានការយកចិត្ដទុកដាក់នឹងអ្វីដែលគេគិត។

ជួយគេដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់គេ។ បង្ហាញគេថាលោកអ្នកមានសេចក្ដីទុកចិត្ដលើគេ។

ធ្វើការកំណត់និងសេចក្ដីសង្ឃឹមឲ្យច្បាស់លាស់ហើយមិនផ្លាស់ប្ដូរផង។

ឲ្យការផ្ដល់មតិអំពីចរិយាមិនសមរម្យ ឬគ្មានប្រយោជន៍, ក៏ប៉ុន្ដែកុំរិះគន់កូនរបស់លោកអ្នក។

ការផ្ដល់មតិគួរតែមានបំណងបង្ហាត់បង្រៀន, មិនមែនបង្កការឈឺចាប់ដល់កូនលោកអ្នកឡើយ។

'ខ្ញុំដឹងថាម្ដាយខ្ញុំស្រឡាញ់ខ្ញុំ ព្រោះគាត់យល់ថាអ្វីៗដែលខ្ញុំធ្វើគឺល្អ អស្ចារ្យ។'

Listen
Update Required To play the media you will need to either update your browser to a recent version, enable javascript or update your Flash plugin.