កូនម្នាក់ៗមានសារៈសំខាន់ណាស់

កូនសៀវភៅនេះបានរិះរកគន្លឹះប្រធានបទមួយចំនួនស្ដីពីកូនហើយនិងភាពជាមាតាបិតា។ ជាពិសេស វាផ្ដល់ជូនលោកអ្នកនូវឱកាសមួយដើម្បីរិះគិតអំពីកូន, ការចិញ្ចឹមកូនហើយនិងរបៀបដែលលោកអ្នកអាចផ្ដល់ឲ្យកូនទាំងនោះនូវបទពិសោធន៍ផ្សេងៗដែលលោកអ្នកចង់បានសំរាប់គេនៅពេលដែលគេធំឡើង។

កូនសៀវភៅនេះនឹងជួយលោកអ្នកឆ្លើយសំនួរទាំងនេះខ្លះៗ។

  • តើកូនមានន័យយ៉ាងណាដែរ?
  • តើយើងសង្ឃឹមអ្វីខ្លះពីកូន? តើសេចក្ដីសង្ឃឹមនេះវាសមហេតុផលឬទេ?
  • តើបទពិសោធន៍អ្វីខ្លះដែលយើងចង់ឲ្យកុមារភាពទៅជាអ្វីមួយ?
  • តើយើងចង់ឲ្យកូនមានបទពិសោធន៍នៅពេលគេធំពេញវ័យដូចម្ដេចដែរនៅក្នុងឆាកជីវិតរបស់គេ?
  • តើខ្ញុំចង់ឲ្យកូនមានបទពិសោធន៍ដូចរួបខ្ញុំតាមរបៀបណាដែរ?
  • តើសារអ្វីខ្លះដែលយើងឲ្យកូនស្ដីពីអាទិភាពរបស់គេនៅក្នុងជីវិតយើងហើយនិងនៅក្នុងសហគមន៍យើង?

សូមចងចាំថាៈ ជាមនុស្សពេញវ៍យ, យើងមានអនុភាពយ៉ាងខ្លាំងលើសហគមន៍យើងតាមរយៈគុណសម្បត្ដិហើយនិងអាកប្បកិរិយាដែលយើងគាំទ្រនិងអត់ឱន។ បទពិសោធន៍របស់កូនមានអនុភាពលើទំនាក់ទំនង, អាកប្បកិរិយា, ជំនឿ ហើយនិងគុណសម្បត្ដិរបស់គេ។ បទពិសោធន៍ដែលយើងឲ្យទៅកូនយើងនឹងនៅជាប់ជាមួយគេរហូត។

Listen
Update Required To play the media you will need to either update your browser to a recent version, enable javascript or update your Flash plugin.