ការយល់ការទាក់ទងគ្នារបស់ទារកលោកអ្នក

ការនាំទារកថ្មីមកផ្ទះអាចជាការធ្វើឲ្យរំជួលចិត្ដនិងជាការធ្វើឲ្យរន្ឋត់ទាំងទារកហើយនិងទាំងមាតាបិតាផង។

កិច្ចការចំបងនៃការថែទាំទារកថ្មីគឺធ្វើឲ្យប្រាកដថាសេចក្ដីត្រូវការរបស់ទារកនេះត្រូវបានបំពេញតាមតំរូវការ។ សេចក្ដីត្រូវការនៃទារកថ្មីទាំងឡាយគឺសាមញ្ញណាស់ៈ ទារកឃ្លានបៅ, អស់កម្លាំងហើយនិងមិនស្រណុកកាយ។

របស់ខ្លះដែលធ្វើឲ្យទារកមិនស្រណុកកាយរួមមានៈ

  • ក្ដៅពេក ឬត្រជាក់ពេក
  • ការត្រូវការឲ្យដូរកន្ទបគេ
  • ឈឺចុក (ដូចជា ឈឺត្រចៀក, ឈឺពោះជាដើម), ចំពោះទារកដែលមានអាយុធំគ្រាន់វិញ, នេះអាចមានទាំងការឈឺធ្មេញផង
  • ភ័យខ្លាចុ, នៅតែឯង ឬធុនទ្រាន់
  • មិនស្រួលខ្លួន (ប្រហែលក្ដៅខ្លួនខ្លាំង)

ទារកទាំងឡាយមានវិធីមួយចំនួនដើម្បីទាញអារម្មណ៍របស់មាតាបិតាគេហើយនិងទាក់ទងសេចក្ដីត្រូវការរបស់គេ។ ពេលយូរទៅ, មាតាបិតានឹងរៀនសញ្ញាទាំងអស់នេះ ថាជាអ្វីហើយនិងរបៀបឆ្លើយតបទៅវិញ។ ថ្វីបើ, ជាដំបូង, វាមិនស្រួលស្គាល់សញ្ញាទាំងអស់នេះក៏ដោយ ឬគាត់យល់ខុស។ វាប្រើពេលបន្ដិចហើយចំពោះសញ្ញារបស់ទារកត្រូវបានបកស្រាយសញ្ញានេះ ឬយល់វា។

ហេតុអ្វីបានជាទារកយំ

សញ្ញាចំបងដែលទារកប្រើដើម្បីទាញអារម្មណ៍ គឺយំ។ បន្ដិចទៀតមាតាបិតានឹងរៀនសំគាល់ថាទារកប្រើការយំរបស់វាខុសគ្នាសំរាប់សេចក្ដីត្រូវការខុសៗគ្នា។ ទារកយំតែនៅពេលវាត្រូវការអ្វីមួយតែប៉ុណ្ណោះ។

ទារកទាំងឡាយមិនយំដើម្បី "រំខាន" ឬ "ខឹង" មាតាបិតាគេទេ។ ទារកអាចមានអារម្មណ៍តែប៉ុណ្ណោះ, គេមិនអាចគិត, គិតទុកជាមុន ឬប្រើវាទេ។ គេមិនដឹងថាការយំ របស់គេប៉ះពាល់ដល់អ្នកដទៃទៀតយ៉ាងណាទេ, គេដឹងតែអ្វីដែលគេត្រូវការតែប៉ុណ្ណោះ ហើយនេះគឺជាវិធីតែមួយប៉ុណ្ណោះដែលគេត្រូវឲ្យនរណាម្នាក់ដឹងនូវអ្វីដែលគេត្រូវការ។ ទារកម្នាក់យំដើម្បីរស់ ដូច្នេះហើយមាតាបិតាម្នាក់ត្រូវឆ្លើយតបទៅលើសញ្ញាទាំងអស់នេះ។

ពេលលោកអ្នករៀនថែមទៀតអំពីទារកលោកអ្នក លោកអ្នកដឹងថាទារកទាំងឡាយទាក់ទងគ្នាតាមរយៈវិធីច្រើនទៀតដែរ។

ការមើលមុខទារកអាចធ្វើឲ្យដឹងវិធីខុសៗគ្នាច្រើនដែលទារកទាក់ទង។ មាតាបិតាទាំងឡាយរៀនមើលវិធីទាំងនេះហើយគិតទុកជាមុននូវសេចក្ដីត្រូវការរបស់គេមុនទារកត្រូវការយំ។ មុខរបស់ទារកទាំងឡាយបញ្ចេញនូវមនោសញ្ចេតនាច្រើនណាស់, គេស្ទាត់ជំនាញខាងបង្កើតខ្សែ "កង្វល់" នៅលើច្រមុះគេ, ដែលទារកខ្លះអាចជាការប្រាប់ឲ្យដឹងលើកដំបូងថាកន្ទបត្រូវការផ្លាស់ឆាប់ៗ។ មាត់របស់ទារកក៏បញ្ចេញនូវមនោសញ្ចេតនាដែរ ហើយទារកនឹងមួលបបូរមាត់គេហើយប្រើអណ្ដាតគេទាក់ទង។

ដូចគ្នានឹងមុខគេដែរ, ទារកក៏ប្រើដៃ, ជាពិសេសកណ្ដាប់ដៃគេ, បង្ហាញថាគេត្រូវការអ្វីមួយ។ មាតាបិតារៀនចំណាំការក្ដាប់ដៃជាសញ្ញាមួយប្រហែលជាភាពមិនស្រួល, ឬការ ជិតកើតមាននូវការឃ្លានបៅ។ ទារកក៏ប្រើដងខ្លួនគេទាំងអស់ដើម្បីប្រាប់មាតាបិតាឲ្យដឹងសេចក្ដីត្រូវការរបស់គេ, ជារឿយៗការកោងខ្នងនិងការធាក់ជើងរបស់គេ។

ការទាក់ទងជាមួយទារកលោកអ្នក

ការទាក់ទងរបស់ទារកនិងយើងក៏ដូចយើងត្រូវការទាក់ទងនឹងគេដែរ។ ការស្រាវជ្រាវបានប្រាប់មាតាបិតានូវសារៈសំខាន់នៃការនិយាយ, សើចហើយនិងការអានឲ្យទារក។

ជារឿយៗមាតាបិតាឃើញថាការនិយាយនិងការអានឲ្យទារក ហាក់ដូចជាឡិបឡប់បន្ដិចព្រោះថាទារកមិនឆ្លើយតបដោយនិយាយមកវិញ។ ទោះជាយ៉ាងណាក៏ដោយ, ទារកមិនឆ្លើយតបហើយនិងមាតាបិតារៀនសញ្ញាដើម្បីយល់នូវអ្វីដែលទារកត្រូវការ, ទារកក៏ផ្ដល់ចម្លើយជាសញ្ញាក្នុងការសាកល្បងទាក់ទង។

ទារកដែលត្រូវបាននិយាយរក ឬអានឲ្យស្ដាប់ជារឿយៗនឹងសំឡឹងសំឡក់មិនដាក់ភ្នែកដល់អ្នកអាននេះ, ប្រហែលជាសំណើចសប្បាយចិត្ដ, ឬធ្វើសម្លេងផ្សេងៗទៀត ហើយនិងប្រហែលជាទាក់ទងត្រឡប់មកវិញដោយលើកដៃ(មិនមែនក្ដាប់ដៃទេ) ក៏ប៉ុន្ដែលាតម្រាមដៃហើយប្រហែលជាឈោងទៅចាប់និងលេងជើងគេផង។

ទារកទាំងឡាយសប្បាយដោយបានរំភើបនិងចូលចិត្ដអ្វីដែលគេមើលហើយមើល ទៀត, នឹងទាក់ទងការសប្បាយគេតាមរយៈការធ្វើចលនាមុខនិងដងខ្លួន។ ការផ្លាស់ប្ដូរនៃការទាក់ទងរវាងមាតាបិតានិងទារកគឺជាការចាប់ផ្ដើមនៃការថែទាំ, ការទាក់ទងដែលស្រឡាញ់ដែលទារកនិងមាតាបិតាអាចសប្បាយទាំងពីរនាក់។

ការស្ទាបគឺជាសញ្ញាទាក់ទងគ្នាដ៏សំខាន់មួយរវាងមាតាបិតានិងទារក។ មាតាបិតាប្រហែលជារៀនរបៀបធ្វើសរសៃទារកហើយនិងរៀនពីមនោសញ្ចេតនានិងចលនាដងខ្លួនរបស់ទារកនូវអ្វីដែលគេចូលចិត្ដនិងមិនចូលចិត្ដ។ ការថែទាំ, ការស្ទាបដោយស្រឡាញ់ដូចជា ឱបថ្នាក់ថ្នមនិងឱបរឹត ដូចគ្នានិងវិធីផ្សេងៗច្រើនទៀតនៃការបីទារក, ជាពិសេសដើម្បីលួងលោម, ក៏ជាវិធីមានសារៈសំខាន់មួយនៃការទាក់ទងនិងបង្កើនទំនាក់ទំនងនៃការស្រឡាញ់រវាងទារកនិងមាតាបិតាផងដែរ។